កាត់ទាំងបង្ខំ! ក្រោយការលក់ធ្លាក់ចុះ ក្រុមហ៊ុន Nokia គ្រោងកាត់បុគ្គលិកជាង១ម៉ឺននាក់ពីក្រុមហ៊ុន
Sambat SokhlangOCTOBER 22 2023123 views

ក្រោយការលក់ហាក់មានការធ្លាក់ចុះ ក្រុមហ៊ុនដ៏ល្បី Nokia បានប្រកាសបញ្ឈប់បុគ្គលិករបស់ខ្លួនប្រមាណជា ១,៤០០នាក់ដែលស្មើនឹង ១៦% ចេញពីក្រុមហ៊ុន ដើម្បីកាត់បន្ថយការចំណាយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុកមួយឈ្មោះថា​ The News York Time

 

Nokia Case Stury

 

ប្រភពខាងលើនេះបានឱ្យដឹងថា ក្រុមហ៊ុន Nokia គ្រោងនឹងកាត់បុគ្គលិក ១,៤០០នាក់ ក្នុងចំណោមបុគ្គលិកសរុប ៨,៦០០ នាក់ ខណៈដែលការលក់របស់ក្រុមហ៊ុនបានធ្លាក់ចុះ ២០ ភាគរយ ចាប់ពីខែកក្កដាដល់ខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ហើយចំពោះការកាត់បុគ្គលិកនេះអាចធ្វើឱ្យក្រុមហ៊ុន Nokia អាចកាត់បន្ថយចំណាយបានចំនួន ១,២ពាន់លានអឺរ៉ូ ឬប្រហែល ១.៣ ពាន់លានដុល្លារអាមេរិក។

 

បើតាមការលើកឡើងរបស់ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nokia លោក Pekka Lundmark បានលើកឡើងពាក់ព័ន្ធទៅនឹងបញ្ហានេះថា " ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ យើងនឹងព្យាយាមកាត់បន្ថយការចំណាយដែលមិនចាំបាច់មួយចំនួនចេញ ដើម្បីកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន” ។

 

Xi3 8454 1510

 

គួរបញ្ជាក់ផងដែរថា Nokia ធ្លាប់ជាក្រុមហ៊ុនមួយដែលឈានមុខគេក្នុងការផលិតទូរស័ព្ទកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែវាបានធ្លាក់ចុះវិញក្រោយពេលក្រុមហ៊ុន Apple បានបញ្ចេញទូរស័ព្ទ iPhone ឆ្នាំ ២០០៧ ។ បន្ទាប់មក ក្រុមហ៊ុន Nokia បានលក់ក្រុមហ៊ុនខ្លួនឱ្យទៅឱ្យ Microsoft ក្នុងឆ្នាំ ២០១៣ ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia