Nokia ត្រូវបានគេស្គាល់ថាជាយីហោចាស់វស្សាមួយប្រឡូកនៅក្នុងវិស័យស្មាតហ្វូន ហើយក៏ជាយីហោមួយដែលមនុស្សជាច្រើនជឿថាវាមានភាពជាប់ធននិងប្រើប្រាស់បានយូរ ជាពិសេសនោះគឺម៉ូឌែលចុចប៊ូតុង ដែលបងប្អូនមួយចំនួនហៅថាស៊េរីក្បាលត្រីអណ្តែង ឬអេន 70 ជាដើម ។
យ៉ាងណាមិញបើយោងទៅតាមគេហទំព័រ appleinsider បានឱ្យដឹងថាក្រុមហ៊ុនNokia ទើបតែបញ្ចេញ ម៉ូឌែលស្មាតហ្វូនកម្រិតថវិការរបស់ខ្លួនម៉ូឌែលមួយ មានឈ្មោះថា Nokia 2780 Flip ដែលមកជាមួយនឹងបច្ចេកវិទ្យារន្ធសាកថ្ម USB Type-C ខណៈដែលAppleធ្លាប់បានប្រកាសថាខ្លួនត្រៀមនឹងបញ្ចូលមុខងាសាកថ្មមួយនេះទៅលើស្មាតហ្វូននៅជំនាន់ក្រោយហើយ ។
តួយ៉ាងងាកមកកាន់ម៉ូឌែលថ្មីរបស់Nokia ដែលបានប្រកាសចេញក្តៅៗនេះ វាមកជាមួយនឹងថ្មទំហំតែ 1,450 mAh តម្លៃប្រមាណជិត១០០ដុល្លារប៉ុណ្ណោះ ហើយNokia ក៏មិនចោលដែរអេក្រង់បែបបុរាណរបស់ខ្លួន (អេក្រង់បត់) តែរូបរាងហាក់បីដូចជាស្អាតជាងមុន ពោលគឺNokia ព្យាយាមឌីហ្សាញស្មាតហ្វូនស៊េរីក្រោយៗនេះ ស្អាតជាងមុនបែបខ្ជូតៗ ដើម្បីទាក់ចិត្តអ្នកនិយាមនិងចូលចិត្តប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនជាពិសេសនោះការសាកថ្មលឿន ។
ទោះបីជាNokia បានបញ្ចេញ USB Type-C នៅលើស្មាតហ្វូនរបស់ខ្លួនក៏ដោយ ប៉ុន្តែក្រុមហ៊ុនមួយនេះចាប់យកអតិថិជនកម្រិតថវិកាប៉ុណ្ណោះ ពោលគឺNokia គ្មានបំណងប្រជែងជាមួយក្រុមហ៊ុនស្មាតហ្វូនណាឡើយ ។