(ភ្នំពេញ)៖ មកដល់ពេលបច្ចុប្បន្ននេះ ឆ្លងតាមរយៈការវិភាគរបស់ក្រុមហ៊ុនពិភពលោកមួយ ដែលមានឯកទេសខាងវិស័យថ្នាំលាបឈ្មោះ Orr & Boss Consulting Incorporated បានឱ្យដឹងថា ថ្នាំលាបនីពផន (Nippon Paint) បានឈរនៅលំដាប់ថ្នាក់លេខ 4 ក្នុងចំណោម ក្រុមហ៊ុនថ្នាំលាបលំដាប់កំពូលទាំង 5 របស់ពិភពលោកក្នុងឆ្នាំ 2021 ហើយបានរំកិលខ្លួនមកកាន់តំណែងលេខ 3 នាឆ្នាំ 2022 នេះ ដែលជាមោទនភាពដ៏អស្ចារ្យមួយរបស់ថ្នាំលាបនៅអាស៊ីយើង។
បើគិតពីលំដាប់ថ្នាក់នៅក្នុងទ្វីបអាស៊ីទាំងមូល ថ្នាំលាបនីពផន (Nippon Paint) បានទទួលចំណាត់ថ្នាក់លេខ 1 ជាច្រើនឆ្នាំជាប់ៗគ្នាយូរមកហើយ។
អ្នកជំនាញក្រុមហ៊ុនវិភាគលើថ្នាំលាបលំដាប់ពិភពលោក Orr & Boss Consulting Incorporated បានប្រកាសផ្អែកលើចំណូលរបស់រោងចក្រថ្នាំលាបនីមួយៗ តាមរយៈរបាយការណ៌លក់នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនទាំងនោះ។
សម្រាប់ចំណាត់ថ្នាក់លំដាប់ពិភពលោកក្រុមហ៊ុនថ្នាំលាបនីពផន របស់ប្រទេសជប៉ុនមួយនេះ បានទទួលចំណាត់ថ្នាក់លេខ 4 ក្នុងឆ្នាំ 2021 ហើយនឹងបានរំកិលមកដល់លំដាប់លេខ 3 នាឆ្នាំ 2022 តាមរយៈចំណូលដែលបានបូករួមទាំងលទ្ធផលទិញយកម៉ាកថ្នាំលាបដ៏ល្បីឈ្មោះរបស់ក្រុមហ៊ុន Dulux កាលពីឆ្នាំ 2019 កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនថ្នាំលាបនីពផនមានគ្រប់ផលិតផល សម្រាប់លាបផ្ទះ ពិដាន ម្នាងសិលា លាបលើឈើ លាបដែក ម្សៅបៀក ផលិតផលការពារជម្រាបទឹក និង មានថ្នាំលាបប្រភេទឧស្សាហកម្មផងដែរ។
អស់រយៈពេលជាច្រើនទស្សវត្សមកនេះ រោងចក្រផលិតថ្នាំលាបមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមោទនភាពមួយរបស់ថ្នាំលាបម៉ាក នីពផន (Nippon Paint) ដែលមានដើមកំណើតនៅប្រទេសជប៉ុន បានពង្រីកសក្តានុពល និងកេរ្ដិ៍ឈ្មោះកាន់តែល្បីឡើងជាលំដាប់។
នៅកម្ពុជាក្រុមហ៊ុនថ្នាំលាបនីពផន បាននាំចូលមកតាំងពីឆ្នាំ 1998 មកម្ល៉េះ ដែលមានភ្នាក់ងារចែកចាយទូទាំង 25 ខេត្តក្រុង មានក្រុមបច្ចេកទេស និងផ្នែកលក់ ដើម្បីផ្តល់នូវការប្រឹក្សាជូនអតិថិជន ហើយសុទ្ធសឹងតែអ្នកដែលមានជំនាញច្បាស់លាស់ និងបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យថ្នាំលាប។
ប្រសិនបើអតិថិជនទាំងអស់ ដែលមានបំណងស្វែងរកថ្នាំលាបមានគុណភាពខ្ពស់របស់ប្រទេសជប៉ុន និងមិនមានផលប៉ះពាល់ដល់បរិស្ថាន អាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនថ្នាំលាបនីពផនបានតាមរយៈ៖
Facebook Page: Nippon Paint Cambodia
Telegram Channel: Nippon Paint Cambodia
Customer Service: 010/067/077762266
ខាងក្រោមនេះ ជាបញ្ជីឈ្មោះក្រុមហ៊ុនផលិតថ្នាំលាបលំដាប់ពិភពលោកទាំង 5 ក្នុងឆ្នាំ 2021
១៖ The Sherwin-Williams Company សហរដ្ឋអាមេរិច
២៖ PPG Industries, Inc. សហរដ្ឋអាមេរិច
៣៖ Akzo Nobel N.V. ប្រទេសហូឡង់
៤៖ Nippon Paint Holdings Co., Ltd. ប្រទេសជប៉ុន
៥៖ RPM International Inc. សហរដ្ឋអាមេរិក
ចំណែកតារាងចំណាត់ថ្នាក់របស់ថ្នាំលាបនៅអាស៊ីទាំង១០ ដែលបានប្រកាសក្នុង Asia Pacific Coatings Jounal រួមមាន៖
១៖ Nippon Paint Holdings Co Ltd ប្រទេសជប៉ុន
២៖ Kansai Paint Co Ltd ប្រទេសជប៉ុន
៣៖ Asian Paints Ltd ប្រទេសឥណ្ឌា
៤៖ KCC Corporation ប្រទេសកូរ៉េខាងត្បូង
៥៖ Berger Paints India Ltd ប្រទេសឥណ្ឌា
៦៖ Chugoku Marine Paints Ltd ប្រទេសជប៉ុន
៧៖ SK Kaken Co Ltd ប្រទេសជប៉ុន
៨៖ Noroo Holdings Co Ltd ប្រទេសកូរ៉េខាងត្បូង
៩៖ SK SHU Paint Co Ltd ប្រទេសចិន
១១៖ Dai Nippon Toryo Co Ltd ប្រទេសជប៉ុន
ព័ត៌មានលម្អិត៖ www.pcimag.com (http://www.pcimag.com/), www.coatings-group.com (http://www.coatings-group.com/), www.asiapacificcoatingsjournal.com (http://www.asiapacificcoatingsjournal.com/)