ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ - NHAM24-Groceries គឺជាកម្មវិធីកម្ម៉ង់គ្រឿងទេស ដ៏ធំទូលាយមួយហ៊ុំព័ទ្ធទៅដោយជម្រើសហាងជាច្រើនសម្រាប់លោកអ្នក ដែលស្ថិតនៅក្នុងកម្មវិធី NHAM24។ ថ្ងៃនេះ NHAM24-Groceries ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីការពង្រីកបន្ថែមនូវសាខាផ្សារទំនើបឡាក់គីថ្មីៗជាច្រើនទៀតនៅក្នុងកម្មវិធី NHAM24។ ការពង្រីកបន្ថែមដ៏ធំសម្បើមនេះកើតឡើងក្រោមភាពជោគជ័យនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង NHAM24 និងDFI Lucky Private Limited នៅរាជធានីភ្នំពេញកាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលមានការបេ្តជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូនអតិថិជនគ្រប់រូបជាមួយនឹងភាពងាយស្រួល និងជម្រើសផលិតផលជាច្រើន។
ចាប់ផ្តើមឡើងជាមួយនឹងការផ្តល់ជូនត្រឹមតែ 14 សាខាពីផ្សារទំនើបឡាក់គី NHAM24-Groceries បានធ្វើការយកចិត្តទុកដាក់ និងយល់ច្បាស់អំពីតម្រូវការយ៉ាងចាំបាច់របស់អតិថិជនក្នុងការកម្ម៉ង់គ្រឿងទេស និងផលិតផលជាច្រើនទៀតពីផ្សារទំនើបដ៏ពេញនិយមមួយនេះ។ ហើយការពង្រីកបន្ថែមនេះគឺធ្វើឡើងដោយផ្អែកទៅលើកិច្ចព្រមព្រៀងរវាងភាគីទាំងសងខាង នៅក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់កាលពីពេលថ្មីៗនេះ ដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជននូវជម្រើសទីផ្សារគ្រឿងទេសដ៏ទូលំទូលាយ និងប្រកបដោយភាពងាយស្រួល។ ជាមួយនឹងការពង្រីកបន្ថែមរហូតដល់ទៅ 18 សាខាពីផ្សារទំនើបឡាក់គី នៅក្នុងកម្មវិធី NHAM24 ពេលនេះលោកអ្នកអាចរីករាយជាមួយនឹងការជាវទំនិញគ្រឿងទេសពីផ្សារទំនើបឡាក់គីបានសរុបរហូតដល់ទៅ 32 សាខានៅក្នុងសេវាកម្ម NHAM24-Groceries ដែលក្នុងនោះរួមមានទាំងផ្សារទំនើបឡាក់គីនៅក្នុងខេត្តកំពត ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យផងដែរ។ ហើយការផ្តល់ជូននេះនឹងអាចធានាជូនលោកអ្នកជាមួយការដឹកជញ្ជូនគ្រឿងទេសយ៉ាងឆាប់រហ័សទាន់ចិត្ត និងតម្លៃសមរម្យ។
NHAM24-Groceries គឺតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការផ្តល់ជូនអតិថិជនជាមួយនឹងកម្មវិធីកម្ម៉ង់គ្រឿងទេសមួយដែលងាយស្រួលប្រើប្រាស់ ចាប់តាំងពីការស្វែងរកផលិតផលដែលលោកអ្នកចង់បាន រហូតដល់ការបញ្ជាបង់ប្រាក់ និងដឹកជញ្ជូនជូនលោកអ្នកដល់មាត់ទ្វារ។ ហើយការពង្រីកបន្ថែមនេះគឺសមស្របទៅតាមគោលដៅ និងបេសកកម្មរបស់ក្រុមហ៊ុនផ្ទាល់ ដែលតែងតែព្យាយាមផ្តល់ជូនអតិថិជនគ្រប់រូបជាមួយនឹងភាពងាយស្រួល និងឆាប់រហ័ស។
អំពី NHAM24 (GO24 CAMBODIA CO., LTD. )
NHAM24 គឺជាក្រុមហ៊ុនពាណិជ្ជកម្មបែបអេឡិចត្រូនិច (Super App) ដ៏ធំមួយ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015។ ហើយបច្ចុប្បន្ននេះ NHAM24 កំពុងតែបម្រើសេវាកម្មសុទ្ធសឹងលើគ្រប់វិស័យទាំងអស់រួមមាន សេវាកម្មដឹកជញ្ជូនម្ហូបអាហារនិងគ្រឿងទេស សេវាកម្មតាក់ស៊ី សេវាកម្មដឹកជញ្ជូនអីវ៉ាន់ សេវាកម្មទីផ្សារពាណិជ្ជកម្មរហ័ស និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ។
ជាមួយនឹងដំណើរប្រតិបត្តិការនៅ 19 ខេត្តក្រុង ក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ដៃគូដឹកជញ្ជូន និងដៃគូបើកបរជាង 10,000 នាក់ និងបានអនុញ្ញាតឱ្យដៃគូពាណិជ្ជករលក់អាហារ និងពាណិជ្ជកម្មរហ័សជាង 20,000 ហាង ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។
អំពី DFI Lucky Private Limited
DFI Lucky Private Limited គឺជាអាជីវកម្មលក់រាយឈានមុខគេនៅប្រទេសកម្ពុជាដែលដំណើរការហាងចំនួន ៨៥ នៅទូទាំងប្រទេស និងផ្តល់ការងារដល់បុគ្គលិកជាង ១៣០០ នាក់។ ឌី អេហ្វ អាយ ឡាក់គី បើកដំណើរការផ្សារទំនើបឡាក់គី និងផ្សារទំនើបឡាក់គីអ៊ិចប្រេសផ្តល់ជូននូវប្រភេទអាហារស្រស់ គ្រឿងទេស និងផលិតផលរួមមានផលិតផលនាំចូល និងផ្តាច់មុខជាច្រើនដែលមានលក់នៅតែផ្សារទំនើបឡាក់គីតែប៉ុណ្ណោះ។ ហាងរបស់យើងនៅតែបន្តពង្រីកទូទាំងទី ក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តរូមមាន ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ហាងហ្គាឌៀន បច្ចុប្បន្ននេះដំណើរការទីតាំងជាច្រើននៅទូទាំងទីក្រុងភ្នំពេញ ដែលមានផលិតផលគ្រឿងសំអាង ថែរក្សាសម្ផស្ស ថែរក្សាស្បែក និងផលិតផលថែរក្សាសុខភាពជាច្រើន។ ហ្គាឌៀនក៏នាំចូលនូវផលិតផលជាច្រើនដែលជាម៉ាកហ្គាឌៀនដែលផ្តាច់មុខពីហ្គាឌៀននៅអាសុីអាគ្នេយ៍។ ហ្គាឌៀនក៏មានវត្តមានជាច្រើន នៅក្នុងផ្សារទំនើបឡាក់គី ឬផ្សារអុិចប្រេសនៅក្នុងទីតាំងដែលបានជ្រើសរើសផងដែរ។