ដំណឹង! ប.ស.ស បានប្រកាសបញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាជាមួយមន្ទីរសម្រាកព្យាបាល មិត្តភាពអង្គធ្លក ហើយ
ធី ស្រីល័ក្ខAUGUST 21 202514.6 K views

នាពេលមុននេះបន្តិច យោងតាមលិខិតរបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម បានបញ្ចប់កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភាលជាមួយមន្ទីរសម្រាកព្យាបាល មិត្តភាពអង្គធ្លក ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ ឃុំចំលង់ ស្រុកសំរោង ខេត្តតាកែវ។

 

លិខិតដដែលក៏បានបញ្ជាក់ទៀតថា សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. អាចអញ្ជើញទៅប្រើប្រាស់សេវា នៅមូលដ្ឋានសុខាភិបាលផ្សេងទៀត ដែលជាដៃគូ ប.ស.ស. ដែលមានទីតាំងស្ថិតនៅក្បែរមន្ទីរពហុព្យាបាលខាងលើ ករណីចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដែលបានបញ្ចប់កិច្ចព្រមព្រៀងជាបន្ទុកចំណាយផ្ទាល់របស់អ្នកជំងឺ។

១១

គួររំលឹកផងដែរថា សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia