រាជរដ្ឋាភិបាលមានផែនការបូមស្តារផ្លូវនាវាចរណ៍ពីភ្នំពេញទៅកាន់ខេត្ដ ២​ នេះ
Bunthoeun KoemAUGUST 21 202511 views

រាជរដ្ឋាភិបាលកម្ពុជា មានផែនការនៅក្នុងការបូមស្ដារផ្លូវនាវាចរណ៍ចំនួន ២ ខ្សែគឺពីភ្នំពេញទៅកាន់ខេត្ដកំពង់ឆ្នាំង និងពីភ្នំពេញទៅកាន់ខេត្ដក្រចេះ។ ខណៈគម្រោងកែលម្អផ្លូវនាវាចរណ៍នេះគឺស្ថិតនៅក្នុងគម្រោងអាទិភាពផងដែរ។

536267720 1084687703842223 904337680419923625 N

យោងតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារគម្រោងខាងលើ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងឧត្តមរដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។

536277996 1084687790508881 2835499949245720686 N

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា និងឯកភាពលើយន្តការរួមក្នុងការអនុវត្តគម្រោងកែលម្អផ្លូវនាវាចរណ៍ពី ភ្នំពេញ-កំពង់ចាម និងភ្នំពេញ-កំពង់ឆ្នាំង ដែលជាគម្រោងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាគម្រោងដែលស្ថិតនៅក្នុងលក្ខខណ្ឌបង្អង់នៃកិច្ចសន្យាភាពជាដៃគូររវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ។ ជាមួយគ្នានេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដឹកនាំសម្របសម្រួលក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីអនុវត្តគម្រោងខាងលើឱ្យមានប្រសិទ្ធភាព និងស័ក្កិសិទ្ធភាព ឱ្យសម្របតាមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរួមមានគម្រោងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia