ក្រសួងមហាផ្ទៃ ប្រកាសបង្កើតភូមិថ្មីមួយទៀតស្ថិតនៅក្នុងខេត្ដពោធិ៍សាត់
Bunthoeun KoemNOVEMBER 5 2024146 views

នៅមុននេះបន្ដិចក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស អំពីការបង្កើតភូមិថ្មីមួយទៀតដែលមានទីតាំងស្ថិតនៅក្នុងភូមសាស្ដ្រស្រុកភ្នំពេញក្រវាញ ខេត្ដពោធិ៍សាត់។ យោងតាមប្រកាសចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា ភូមិដែលបង្កើតថ្មីនេះមានឈ្មោះថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង។ ដោយការបង្កើតភូមិថ្មីនេះត្រូវបានបែងចែកចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំពេញក្រវាញ ខេត្ដពោធិ៍សាត់។

 

នៅក្នុងប្រកាសដដែលបញ្ជាក់ថា ចំពោះការរៀបចំរចនាសម្ព័ន្ធ និងប្រពន្ធគ្រប់គ្រងរដ្ឋបាលភូមិបង្កើតថ្មីដូចមានចែងនៅក្នុងប្រការ១នៃប្រកាសនេះ ត្រូវអនុលោមទៅតាមសេចក្ដឋីណែនាំលេខ ០០៤ សណន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ស្ដីពីបែបបទ នីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្ដូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់មេភូមិ។

 

ជាមួយគ្នានេះ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រធាន អង្គភាពផ្សេងទៀតចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អភិបាលនៃគណៈអភិបាលខេត្ត ពោធិ៍សាត់ ប្រធានក្រុមប្រឹក្សាស្រុកភ្នំក្រវាញ អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ និងប្រធានក្រុម ប្រឹក្សាឃុំព្រងិល ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ 

 

ខ

ក

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia