ខេត្ដសំណាង! ខេត្ដរតនគិរី ទទួលបានគម្រោងវិនិយោគបន្ថែមតម្លៃជាង ២២០ លានដុល្លារ
Bunthoeun KoemAUGUST 26 2025636 views

ដំណឹងល្អសម្រាប់អ្នកខេត្ដរតនគិរី ខណៈខេត្ដនៅភូមិភាគឦសានមួយនេះ ទទួលបានគម្រោងវិនិយោគបន្ថែម តម្លៃជាង ២២០ លានដុល្លារ ដែលអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងតំបន់ជិត ១០០០ កន្លែងផងដែរ។ 

 

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅក្នុងអំឡុងខែកក្កដា CDC បានអនុម័តគម្រោង ពង្រីកផលិកម្មដាំដំណាំហូបផ្លែ និងរោងចក្រកែច្នៃ ដែលមានទីតាំងស្ថិតនៅស្រុកលំផាត់ ខេត្ដរតនគិរី។ ដោយគម្រោងនេះ គឺមានទុនវិនិយោគបន្ថែមប្រមាណ ២២៦ លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ៨ ៥៥០ នាក់ផងដែរ។

 

របាយការណដដែលបានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥នេះ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០គម្រោង គឺកើនឡើងចំនួន ២០៦គម្រោង ឬស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគមានប្រមាណ ៦,៧ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៨៤% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៤។ ហើយក្នុងនោះខេត្ដរតនគិរីទទួលបាន ២ គម្រោងផងដែរ។

 

ជាការកត់សម្គាល់ ត្រឹមតែរយៈពេល៧ខែនៃឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ២៦គម្រោង។ នេះបើយោងតាមរបាយការណ៍របស់ CDC

 

531545548 1217447280413536 4739790203069360845 N (1)

531302431 1217080653783532 9146890956544287405 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia