វិស័យធនាគារនៅប្រទេសកម្ពុជាយើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយបើទោះបីជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួនត្រូវបានបរទេសទិញយកនិងកាន់កាប់ភាគហ៊ុនធំដោយបរទេសពិតមែន តែក៏មានធនាគារធំៗមួយចំនួនបង្កើតដោយខ្មែរនិងមានម្ចាស់ភាគហ៊ុនធំជាខ្មែរ។
ទាក់ទងធនាគារ ខាងក្រោមនេះគឺជាធនាគារធំៗនៅក្នុងប្រទេសកម្ពុជាដែលកាន់កប់ភាគហ៊ុនធំដោយខ្មែរយើង។
១. ធនាគារ ធនាគារវីង៖ ធនាគារវីងគឺជាធនាគាររបស់ខ្មែរយើងព្រោះធនាគារនេះជាបុត្រកម្ពុជារបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។ ធនាគារនេះបានកម្លាយខ្លួនពីធនាគារឯកទេសមកជាធនាគារពាណិជ្ជនៅនៅអំឡុងឆ្នាំ២០២២។
២. ធនាគារជីប ម៉ុង៖ ធនាគារជីប ម៉ុង ជាធនាគារដោយបង្កើតដោយកូនខ្មែរ ដោយធនាគារនេះជាបុត្រកម្ពុជារបស់ក្រុមហ៊ុន Chip Mong Group របស់អ្នកឧកញ៉ា ជំទាវ ភាព ហៀក។ ធនាគារ ជីប ម៉ុងត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១៨និងដើមឆ្នាំ២០១៩។
៣. ធនាគារ សហគ្រានធុនតូចនិងមធ្យមកម្ពុជា៖ ធនាគារសហគ្រានធុនតូចនិងមធ្យមកម្ពុជា( SME Bank of Cambodia គឺជាធនាគាររបស់រដ្ឋដែលរដ្ឋាភិបាលកាន់កាប់ភាគហ៊ុន១០០%និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ធនាគារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០។
៤. ធនាគារ អេស៊ីលីដា៖ ធនាគារអេស៊ីលីដាជាធនាគាររបស់ខ្មែរដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣។ ធនាគារនេះបច្ចុប្បន្នមានម្ចាស់ភាគហ៊ុនធំជាខ្មែរយើងខ្មែរយើងកាន់កាប់ភាគហ៊ុនប្រមាណជាងជាង៥០%នៃភាគហ៊ុនសរុប។ អេស៊ីលីដាជាធនាគការដែលឡើងផ្សារហ៊ុនដូច្នេះប្រជាជនទូទៅសុទ្ធតែមានឱកាសក្លាយជាម្ចាស់ភាគហ៊ុន អេស៊ីលីដា តាមរយៈទិញភាគហ៊ុនអេស៊ីលីដានៅលើផ្សារហ៊ុន។
៥. ធនាគារ វឌ្ឍនៈ៖ ធនាគារវឌ្ឍនៈគឺជាធនាគារដោយបង្កើតដោយខ្មែរនិងមានម្ចាស់ភាគហ៊ុនជាខ្មែរយើងផងដែរ។ ធនាគារនេះត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០០២និងមានសាខាសរុបចំនួន៤១។
៦. ធនាគារ ធនាគារ កាណាឌីយ៉ា៖ ធនាគា កាណឌីយ៉ាគឺជាធនាគាររបស់ខ្មែរដែលត្រូវបានបង្កើតឡើងនៅឡុងឆ្នាំ១៩៩១ ហើយធនាគារនេះបានត្រួសត្រាយនាំយកទូATM ចូលទីផ្សារកម្ពុជាមុនគេផងដែរ
៧. ធនាគារ FTB៖ ធនាគារ FTB ជាធនាគារដែលបង្កើតឡើងដោយខ្មែរយើងនៅអំឡុងឆ្នាំ១៩៧៩។ បច្ចុប្បន្នធនាគារនេះម្ចាស់ភាគហ៊ុនមួយជារបស់រដ្ឋហើយភាគហ៊ុនមួយផ្នែកទៀតជារបស់ឯកជន។
៨. ធនាគារប្រៃសណីយ៍កម្ពុជា៖ ធនាគារប្រៃសណីយ៍កម្ពុជាគឺជាធនាគារខ្មែរដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣។ បច្ចុប្បន្នធនាគារនេះជាប់ជាធនាគារធំបំផុតទាំង១០នៅកម្ពុជា។ចំណែកម្ចាស់ភាគហ៊ុនធំមានដូចជា Canadia Investment Holding និងប្រៃសណីយ៍កម្ពុជា (នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា)៕