ជាង៦ម៉ឺន$ ចុះមកត្រឹម៤ម៉ឺន$! ក្រុមហ៊ុនលក់រថយន្តដ៏ល្បីរបស់កូរ៉េ កំពុងប្រកាសលក់ឡានបញ្ចុះតម្លៃកប់មុនបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
ធី ស្រីល័ក្ខAUGUST 26 20255 K views

សម្រាប់បងប្អូនដែលកំពុងតែមានបំណងចង់ប្តូររថយន្តថ្មី ឬសម្រាប់អ្នកដែលចង់ទិញរថយន្តជាលក្ខណៈគ្រួសារសម្រាប់ជិះទៅស្រុកកំណើតនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះតែមិនដឹងទិញឡានម៉ូតអ្វីដែលសាកសមនោះ បងប្អូនកុំរំលងឱ្យសោះនៅរថយន្ត REXTON របស់ក្រុមហ៊ុន SsangYong Cambodia កំពុងតែមានការបញ្ចុះតម្លៃរហូតដល់ទៅខ្ទង់ជាង១ម៉ឺនដុល្លារឯណោះ។

 

បើតាមការឱ្យដឹងពីក្រុមការងារ SsangYong Cambodia បាននិយាយថា ចំពោះការបញ្ចុះតម្លៃនៅប្រភេទរថយន្ត REXTON គឺដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌមកដល់ក្នុងពេលខាងមុខនេះក្រុមហ៊ុន SSANGYONG Cambodia ធ្វើការផ្តល់ជូនប្រូម៉ូសិនតម្លៃពិសេសសម្រាប់តែ១០គ្រឿងប៉ុណ្ណោះ ខណៈរថយន្តលំដាប់អ្នកអភិជននេះគឺមាន ០៧កៅអីដែលមានតម្លៃដើម ៦៤,៥០០ដុល្លារ តែក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃមកត្រឹមតែ ៤៩,៩៩៩ដុល្លារនោះទេ។

៤២

យ៉ាងណាមិញ សម្រាប់លក្ខណៈពិសេសរបស់រថយន្ត REXTON ៧កៅអីនេះគឺមានរូបរាងបែបស៊ីវីល័យ ទំនើប ទាន់សម័យ សម្រាប់មនុស្សគ្រប់វ័យ ជាមួយជម្រើសម៉ាស៊ីន ២,២លីត្រ ដែលរចនាឡើងយ៉ាងប្រណិតភាព ហាប់ណែន រឹងមាំ និងសុវត្ថិភាព កម្រិតស្តង់ដារពិភពលោកផ្ដល់ទំនុកចិត្ដខ្ពស់រាល់ការបើកបរគ្រប់ស្ថានភាពផ្លូវផងដែរ។

 

គួរជម្រាបថា រថយន្ត REXTON គឺមានការធានាត្រឹមត្រូវចេញពីរោងចក្រ ផ្ទាល់រហូតដល់៥ឆ្នាំ ឬ ១៥០,០០០ គីឡូម៉ែត្រ ដូច្នេះហើយសម្រាប់អ្នកដែលចាប់អារម្មណ៍អាចទំនាក់ទំនងទៅកាន់ផេកផ្លូវការរបស់ SsangYong Cambodia សម្រាប់អ្នកដែលចង់ទៅមើលផ្ទាល់អាចទៅកន្លែងតាំងលក់រថយន្តដែលមានទីតាំងស្ថិតនៅកែងមហាវិថីសហព័ទ្ធរុស្សី និងវត្តនាគវ័ន្ត សង្កាត់ផ្សារដេប៉ូទី៣ រាជធានីភ្នំពេញ ឬអាចទាក់ទងតាមលេខទូរស័ព្ទ ០៩៨ ៤៥៦ ៨៨៨/ ០៩៥ ៤៥៦ ៨៨៨ ៕

៤១

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia