ដូចប្រិយមិត្តបានជ្រាបខ្លះៗមកហើយថា រថយន្តជប៉ុន Isuzu ត្រូវបានស្គាល់ថាជាកំពូលរថយន្ត កម្លាំងខ្លាំង សន្សំសំចៃខ្ពស់ ខណៈនៅក្នុងប្រទេសថៃរថយន្តមួយម៉ូដែល បានក្លាយជារថយន្តដែលលក់ដាច់លេខមួយ។ ទន្ទឹមនឹងនេះដែរ ថ្មីៗនេះ ប្រេនលំដាប់យក្សនេះ បានបញ្ចេញនៅរថយន្តស៊េរីថ្មី ឆ្នាំ ២០២៥ គឺ ISUZU D-MAX HI-LANDER ជាមួយតម្លៃជាង៤ម៉ឺនដុល្លារ។
យោងតាមផេកផ្លូវការ Isuzu Cambodia កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ISUZU D-MAX HI-LANDER 2025 បានចូលក្រឡុកទីផ្សារប្រទេសកម្ពុជាហើយ ដោយនៅតែរក្សា DNA ដដែល ដែលមាន កម្លាំងម៉ាស៊ីននៅតែខ្លាំង ហើយសន្សំសំចៃប្រេងដូចដើម ជាមួយម៉ាស៊ីន ១.៩ Ddi Blue Power Gen 2។
រថយន្តនេះ មានប៉ាណាមុខរចនាបែប 3-Dimension បែបអំណាចនិងទាក់ទាញភ្នែក ជាមួយយ៉ាន់ស្ព័រទំហំ ១៨ អ៊ីញ ការចនាបែប Turbine Spiral រលោង និងទំនើប និងខាងក្នុងធ្វើឡើងបែប Miura Design។ បន្ថែមពីនេះ ISUZU D-MAX HI-LANDER មានអេក្រង់ថាច់ស្រ្គីន ទំហំ៩អ៊ីង អាចភ្ជាប់ជាមួយ Wireless Android Auto និង Wireless Apple CarPlay ដោយមិនបាច់ប្រើខ្សែរ។
បើនិយាយអំពីតម្លៃវិញ ISUZU D-MAX HI-LANDER 2025 : តម្លៃពិសេសចាប់ពី ៤២,៥០០ដុល្លារ ជាមួយការបើកទទួលកក់ចាប់ពីថ្ងៃនេះតទៅ។
គួរជម្រាបផងដែរថា សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់ផេកផ្ទាល់គឺ Isuzu Cambodia ឬតាមរយៈលេខទូរស័ព្ទ 023 900 798 / 077 66 88 99 ឬមួយបងប្អូនអាចទៅកាន់ទីតាំងលក់ដោយផ្ទាល់ក៏បាន៕