ប្រេងសាំងឡើងថ្មី! មកដឹងពីតម្លៃប្រេងសាំង ដែលក្រសួងប្រកាសឱ្យលក់ជូនប្រជាជនចាក់ពីថ្ងៃទី២១ ដល់ទី៣០ ខែកញ្ញា
ធី ស្រីល័ក្ខSEPTEMBER 21 20232.6 K views

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣0 ខែកញ្ញា ឆ្នាំ២០២៣ នឹងត្រូវលក់នៅក្នុងតម្លៃ ៤.៧៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៤,៨៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

បើប្រៀបធៀបទៅនឹងតម្លៃប្រេងសាំងសប្តាហ៍ចាស់ ឃើញថាតម្លៃប្រេងសាំងគឺឡើងថ្លៃ ១,៥០រៀល ចំណែកម៉ាស៊ូតវិញគឺឡើងថ្លៃ១០០រៀល។ ខណៈដែលតម្លៃប្រេងសាំងចាស់មានតម្លៃ ៤.៦០០ រៀល/ក្នុង១លីត្រ ហើយចំពោះប្រេងម៉ាស៊ូតវិញមានតម្លៃ ៤,៧៥០ រៀល/ក្នុង១លីត្រ។

គូសបញ្ជាក់ផងដែរថា បើផ្អែកតាមតម្លៃនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៣ គឺត្រូវលក់ក្នុងតម្លៃ ៥,០១៧រៀល/លីត្រ សម្រាប់សាំងធម្មតា និងតម្លៃ ៥,១១៧ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ប៉ុន្តែដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រឹងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥ដុល្លារ/លីត្រ៕

១៨១៩