បាត់ឬខូចសៀវភៅគ្រួសារ និង សៀវភៅស្នាក់នៅ នេះជាឯកសារនិងទីតាំងដែលត្រូវទៅស្នើថ្មី
ធី ស្រីល័ក្ខDECEMBER 27 20224.9 K views

លែងជាបញ្ហាទៀតហើយ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបាត់ ឬ ខូចសៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅអាចធ្វើការស្នើថ្មីបានតាមទីតាំងដែលផុសផ្សាយលើផេកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង បាន។

តាមការផុសនៅលើផេកផ្លូវការ លោកបានឱ្យដឹងថា ការផ្តល់ទុតិយតានេះធ្វើឡើង ចំពោះតែការបាត់ឬខូចគុណភាពសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារប៉ុណ្ណះ។ដោយក្នុងនោះ មេគ្រួសារ ឬអ្នកតំណាង ត្រូវដាក់ពាក្យស្នើសុំទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ដោយភ្ជាប់ជាមួយនូវឯកសារណាមួយមានដូចខាងក្រោម៖

  • ករណីបាត់ មេគ្រួសារ ឬអ្នកតំណាងត្រូវមានពាក្យបណ្តឹងអំពីមូលហេតុច្បាស់លាស់ដោយមានការបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នៅទីកន្លែងដែលបានបាត់។
  • ករណីខូចគុណភាព មេគ្រួសារ ឬអ្នកតំណាង ត្រូវមានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារសំណៅដើម។
  • រយៈពេលផ្តល់ជូនប្រជាពលរដ្ឋសម្រាប់សៀវភៅស្នាក់នៅមិនលើសពី១០ថ្ងៃ និងសៀវភៅគ្រួសារ មិនលើសពី១៥ថ្ងៃ (ករណីមានឯកសារភ្ជាប់គ្រប់គ្រាន់ និងត្រឹមត្រូវ)។យោងតាម សេចក្តីណែនាំលេខ០០១សណន ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពីបែបបទនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ។

    សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨៩១៥ រៀងរាល់ម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕

    អត្ថបទដោយ៖សម្បត្តិ សុខឡាង

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia