រោងចក្រថ្មីៗតម្លៃសរុបជាង ១០ លានដុល្លារ ត្រូវបានCDCអនុម័តឲ្យវិនិយោគនៅទីតាំង២នេះ
Bunthoeun KoemMARCH 10 2023925 views

នៅមុននេះបន្ដិចក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានប្រកាសអនុម័តគម្រោងបង្កើតរោងចក្រថ្មីៗចំនួន ២ ជូនទៅកាន់ក្រុមឯកជនធ្វើការវិនិយោគ។ ដោយក្នុងនោះនៅទឹកដីរាជធានីភ្នំពេញ ១ កន្លែង និងខេត្ដកំពង់ស្ពឺចំនួន ១ កន្លែង។ តាមការបញ្ជាក់គម្រោងទាំងពីរនេះ មានទុនវិនិយោគសរុបជាង ១០ លានដុល្លារ និងបានបង្កើតឱកាសការងារជិត ៤ ពាន់កន្លែងជូនជាពលរដ្ឋកម្ពុជាផងដែរ។

យោងការដកស្រង់ពី CDC ដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា ក្រុមហ៊ុនដែលទទួលការវិនិយោគលើការបង្កើតរោងចក្រថ្មីៗទាំងពីរខាងលើនេះរួមមាន៖

១- “DUN TAI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃស្រួល ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣២៦កន្លែង។

២- “PRECLO (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៣៩កន្លែង៕

335306627 890169785593090 6556711799381387359 N

335229857 924332765648605 9058129058720095799 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia