ជាដំណឹងរីករាយមួយសម្រាប់ខែថ្មី ខែវិច្ឆិកា ឆ្នាំ២០២២នេះ ខណៈមុននេះបន្ដិច គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័យគម្រោងវិនិយោគថ្មីចំនួន ២ ដែលមានទីតាំងស្ថិតនៅខេត្ដកណ្ដាល ១ គម្រោង និងខេត្ដកំពង់ស្ពឺ ១ គម្រោង។គម្រោងទាំង ២ នេះមានទុនវិនិយោគសរុបចំនួន ១៤ លានដុល្លារ និងបានបង្កើតឱកាសការងារចំនួនជាង ២ ពាក់កន្លែងផងដែរ។
យោងតាមរបាយការណ៍របស់ CDC ក្រុមហ៊ុនដែលទទួលគម្រោងវិនិយោគទាំងពីរខាងលើនេះរួមមាន៖
១. ក្រុមហ៊ុន “NEW SHUI YAT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ថង់ប្លាស្ទិក និងអេប៉ុង ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៨,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។
២. ក្រុមហ៊ុន “KANJIN (CAMBODIA) LUGGAGE CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១B ភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៧០កន្លែង៕
អត្ថបទ៖ កឹម ប៊ុនធឿន