ដំបូងគេនៅខ្មែរ! យីហោស្បែកជើងកីឡាដ៏ល្បី១ ដែលរកស៊ីជាង១០០ឆ្នាំ សម្រេចមកបើកសាខានៅកម្ពុជាហើយ
ធី ស្រីល័ក្ខJULY 25 20238.9 K views

New Balance គឺជាក្រុមហ៊ុនផលិតស្បែកជើងកីឡា និងសម្លៀកបំពាក់ដ៏ល្បីឈ្មោះមួយរបស់ពិភពលោក ហើយយីហោដ៏ល្បីឈ្មោះមួយនេះដែរ គឺមានមូលដ្ឋាននៅទីក្រុង Boston រដ្ឋ Massachusetts ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩០៦ មកម្លេះ និងមានអាយុកាលជាង១០០ឆ្នាំមកហើយ។

ជាមួយគ្នានោះដែរ ក្រោយរកស៊ីជាង ១០០ឆ្នាំ ទីបំផុតយីហោលំដាប់ថ្នាក់អន្តរជាតិ New Balance បានសម្រេចមករកស៊ីនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងហើយ ដែលយីហោមួយនេះបានបើកដំណើរការដាក់លក់ផលិតផលរបស់ខ្លួនជាផ្លូវការនៅផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១ ​ជាន់​ផ្ទាល់​ដី​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​ជា​ទីកន្លែង​មួយ​កំពុង​មាន​សក្តានុពល​ ​និង​ប្រមូលផ្ដុំ​នូវ​ម៉ូដ​ឈាន​មុខ​គេ​ផងដែរ។

16

លើសពីនេះទៅទៀត ចំពោះចំណុចពិសេសដែលធ្វើឱ្យយីហោ New Balance នេះកាន់តែមានឈ្មោះល្បីរន្ទឺខ្លាំងរហូតអាចឈរជើងលើទីផ្សារជាង ១០០ឆ្នាំនេះ ដោយសារតែប្រេនមួយនេះមានភាពច្នៃប្រឌិតខ្ពស់ព្រមទាំងទទួលបានទំនុកចិត្តខ្លាំងពីអតិថិជននៅក្នុងពិភពកីឡា ហើយជារៀងរាល់ឆ្នាំគឺតែងតែអភិវឌ្ឍន៍ឥតឈប់ឈរ។

18

សូមបញ្ជាក់ថា ក្នុងឱកាសសម្ពោធសាខាដំបូងយីហោ New Balance ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល កំពុងតែមានប្រូម៉ូសិន Mega អស្ចារ្យ​ បានផ្តល់ជូនបទពិសោធន៍ថ្មីអស្ចារ្យនិងពុំធ្លាប់មានពីមុនមកដោយសម្រាប់អតិថិជនដែលបានចំណាយចាប់ពី ៥០ដុល្លារ រហូតដល់ ៣០០០ដុល្លារ អតិថិជនដ៏មានសំណាងនឹងឈ្នះរង្វាន់ធំៗដូចជា  ជិះឧទ្ធម្ភាគចក្រលំដាប់អភិជនទស្សនាទីក្រុងភ្នំពេញពីលើអាកាស  ស្នាក់នៅសណ្ឋាគារផ្កាយបួន និងផ្កាយប្រាំ បណ្ណទឹកប្រាក់ និងរង្វាន់ឥតដែនកំណត់ជាច្រើនទៀត រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣៕

1719

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia