ពលរដ្ឋរអ៊ូក្រដាសប្រាក់រៀលខ្មែរមានទំហំតូចធំ ពណ៌មើលទៅច្រឡំគ្នា ធនាគារជាតិពន្យល់បែបនេះ
Toeuy HongAPRIL 10 20236 K views

ចំពោះការបោះពុម្ពក្រដាសប្រាក់រៀលខ្មែរយើង ត្រូវបានពលរដ្ឋមួយចំនួនរិះគននិងរអ៊ូថាក្រដាសប្រាក់ស្រដៀងគ្នាដែលធ្វើឲ្យពួកគាត់ពិបាកកំណត់ចំណាំ ហើយមួយវិញទៀតទំហំក្រដាសប្រាក់វិញ ខ្លះមានធំខ្លះមានតូចដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការទុកដាក់ជាដើម។

ជុំវិញបញ្ហាក្រដាសប្រាករៀលខ្មែរយើង មានទំហំតូចធំ ជាពិសេសមានពណ៌ស្រដៀងគ្នាដែលធ្វើពលរដ្ឋខ្មែរលើកឡើងថាពិបាកទុកដាក់ហើយធ្វើឲ្យមានការមើលទៅច្រឡំគ្នា លោក ជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានលើកឡើងថាលុយដែលមានទំហំខុសគ្នានេះមិនមែនមានតែនៅប្រទេសកម្ពុជាយើងនោទេពោលគឺនៅលើពិភពលោកក៏គេបោះពុម្ពក្រដាសប្រាក់មានតូចមានធំដូចតែយើងដែរ។

លោក ជំទាវ បានមានប្រសាសន៍បន្តទៀតថាការធ្វើក្រដាសប្រាក់មានទំហំខុសគ្នាពោលគឺមានតូចមានធំជារឿងដ៏ល្អមួយនោះគឺងាយស្រួលសម្រាប់ជនពិការក្នុងការកំណត់ចំណាំប្រភេទក្រដាសប្រាក់នៅពេលពួកគាត់បានចាប់កាន់និងស្ទាបក្រដាសប្រាក់ទៅតាមទំហំរបស់វា។ ដូច្នេះការបោះពុម្ពក្រដាសប្រាក់មានទំហំខុសគ្នាគឺឲ្យគ្រប់គ្នាប្រើប្រាស់បាន មិនមែនប្រើបានសម្រាប់តែមនុស្សទូទៅនោះទេ តែជនពិការក៏ពួកគាត់ប្រើបានដូចគ្នា។

Chea

មួយវិញទៀតចំពោះអ្នករអ៊ូរឿងពិបាកដាក់លុយរៀលចូលកាបូបដោយសារក្រដាសប្រាក់ធំ តាមពិតអ្នកទិញកាបូបលុយគឺទិញប្រភេទកាបូបដែលគេធ្វើតម្រូវលុយដុល្លារអាមេរិក ដូច្នេះបើយើងយកប្រភេទកាបូបទាំងនោះមកដាក់លុយរៀលអាចនឹងមិនត្រូវទំហំ។ ត្រង់នេះលោកជំទាវថាយើងផលិតកាបូបលុយតាមស្តង់ដារប្រាក់រៀលខ្មែរយើងគឺពិតជាល្អ។ ជាក់ស្ដែងអ្នកខ្លះប្រើប្រាស់កាបូបលុយប្រេនថ្លៃៗតែដាក់ប្រាក់រៀលមិនត្រូវទំហំដោយសារគេផលិតកាបូបប្រេនទាំងនោះតម្រូវប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ។

Riel2

លោកជំទាវក៏លើកឡើងទាក់ទងនឹងពណ៌ក្រដាសប្រាក់ផងដែរ ខណៈចំណុចនេះគឺជារឿងដែលពលរដ្ឋរអ៊ូច្រើនជាងគេ។ ពួកគាត់ថាប្រាក់រៀលខ្មែងយើងមានពណ៌ស្រដៀងគ្នាមើលទៅច្រឡំគ្នា។ ត្រង់នេះ លោកជំទាវលើកឡើងថាលុយដុល្លារពណ៌បៃតងទាំងអស់ប៉ុន្ដែគ្មានអ្នកណាច្រឡំដោយសារយើងទម្លាប់ចាយដុលលារប៉ុន្ដែលុយរៀលបងប្អូនខ្លះយូរៗម្ដងដូច្នេះឃើញពណ៌ស្រដៀងគ្នាក៏ច្រឡំ។

Riel1

ចំពោការរិះគនថាពណ៌ក្រដាសប្រាក់រៀលធ្វើឲ្យមានការច្រឡំ លោកជំទាវបានបញ្ជាក់ថាពណ៌ក្រដាសប្រាក់រៀលទាំងអស់សុទ្ធតែមានពណ៌ខុសគ្នាទាំងអស់បើយើងយកមកដាក់ជិតគ្នាហើយក៏មានលេខច្បាស់ៗបញ្ជាក់ពីប្រភេទក្រដាសប្រាក់នីមួយៗផងដែរ។

 លោកជំទាវក៏បានបញ្ជាក់ផងដែរថាពណ៌ក្រដាសប្រាក់គឺត្រូវបានរចនាឡើងដើម្បីសុវត្ថិភាពពោលគឺពណ៌ក្រដាសប្រាក់មិនមែនដូចពណ៌ដែលយើងតែងតែថតចម្លងនៅកន្លែងថតចម្លងនោះទេ។ ត្រង់នេះបើមានជនខិលខូចចង់យកទៅថតចម្លងក្នុងគោលដំណងបន្លំក្រដាសប្រាក់គឺមិនអាចធ្វើដូចឡើយ។ អ៊ីចឹងចំពោះការរចនាក្រដាសប្រាក់និងពណ៌ក្រដាសដែលយើងធ្វើបានប៉ុណ្ណឹងគឺចាត់ទុកថាអស្ចារ្យហើយបើធៀបនឹងក្រដាសប្រាក់ដុល្លារ ខណៈប្រាក់ដុល្លារមានតែមួយពណ៌តែប៉ុណ្ណោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia