គាំទ្រវប្បធម៌ខ្មែរ! ល្ងាចនេះ មានការសម្តែងល្ខោននិយាយ និងយីកេ ចូលមើលឥតគិត.ថ្លៃ នៅទីតាំង១នេះ
Kan DaraMARCH 5 2024978 views

ឱកាសកម្រ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: នឹងរៀបចំការសម្តែងសិល្បៈចម្រុះ បើកឲ្យចូលទស្សនាដោយឥតគិតថ្លៃនៅល្ងាចនេះ ដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។

ក្នុងនោះ មានការបង្ហាញសកម្មភាពសម្តែងដូចជា ប្រគំតន្ត្រីហោមរោង របាំងក្បាច់បុរាណ “តាខឺង” របាំប្រពៃណី “រៃ និងស្រមោច” ល្ខោននិយាយ “រឿងកន្ទុយបារី” ល្ខោនយីកេ “រឿងមាយើង ឈុតដូរប្រពន្ធ” របាំសហសម័យ “សម្តែងដោយក្រុមក្រឹស្ណរៈ” ការប្រគំតន្រី្ត និងចម្រៀងព្រះនិពន្ធ “ព្រៃប្រសិទ្ធិ” ការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃអំពីហូរខ្មែរ និងមានការរាំ ច្រៀង កម្សាន្ត ដោយសេរី។

ឆឆ១

គួរជម្រាបផងដែរថា កម្មវិធីនេះនឹងប្រព្រឹត្តិឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ( ខាងជើងព្រះបរមរាជវាំង) ចាប់ពីម៉ោង ៤:៣០ល្ងាច ដល់ម៉ោង ១០:៣០យប់នេះតែម្តង៕

១ឆ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia