តារាជើងចាស់ TVB របស់ហុងកុង ធ្លាប់ធ្លាក់ខ្លួនជំពាក់បំណុលគេរាប់លា.នដុល្លារ ព្រោះកំហុសឆ្គង១នេះ
ធី ស្រីល័ក្ខDECEMBER 26 20242.4 K views

កាលពីថ្មីៗនេះតារាសម្តែងជួរមុខរបស់ប្រទេសហុងកុង គឺលោក Kent Cheng បានបង្ហើបថា រូបលោកធ្លាប់បានធ្លាក់ខ្លួនជំពាក់បំណុលគេប្រមាណជាង ២លានដុល្លារអាមេរិកដែលធ្វើឱ្យលោកបានបង្ខំចិត្តលក់ទ្រព្យសម្បត្តិរួមទាំងឡាននិងផ្ទះដើម្បីដោះបំណុលគេផងដែរ។

 

បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vn.express បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យលោកធ្លាក់ខ្លួនជំពាក់បំណុលគេយ៉ាងច្រើនបែបនេះ “ដោយសារតែលោកជាមួយនឹងមិត្តភភ្តិបានចូលហ៊ុនគ្នាបើកក្រុមហ៊ុនផលិតភាពយន្តតែជាអកុសល ដោយសារតែលោកខ្សោយការគ្រប់គ្រងទើបធ្វើឱ្យលោកធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ”។

៨

ជាមួយគ្នានោះដែរ ឥឡូវនេះ ទោះបីជាលោក Cheng បានដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់គាត់ក៏ដោយ ប៉ុន្តែគាត់កំពុងប្រឈមមុខនឹងបញ្ហាថ្មី ខណៈដែលភរិយារបស់គាត់កំពុងទទួលការព្យាបាលជំងឺធ្ងន់ធ្ងរ ដែលនាំឱ្យថ្លៃព្យាបាលខ្ពស់ស្ថានភាពនេះបានជំរុញឱ្យគាត់ទទួលយកតួនាទីសម្តែងបន្ថែមទៀតដើម្បីគ្រប់គ្រងបន្ទុកហិរញ្ញវត្ថុ។

៩

គួរជម្រាបថា តារាសម្តែងជួរមុខហុងកុងលោក Kent Cheng ធ្លាប់បានចូលរួមក្នុងខ្សែភាពយន្តសំខាន់ៗជាច្រើនដូចជា "When Lanes Merge" "The White Storm 2: Drug Lords" និង “IP Man” ដោយគាត់ក៏ធ្លាប់​បាន​ឈ្នះ​ពាន​តារា​សម្ដែង​ល្អ​បំផុត​ចំនួន​ពីរ​ក្នុង​កម្មវិធី Hong Kong Film Awardsផងដែរ៕

១០

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia