ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងមន្ទីរពេទ្យ អ៉ីនធ័រឃែរ និងធនាគារជាតិនៃកម្ពុជា
Sreymom ChaJUNE 21 2024

រាជធានីភ្នំពេញ, ថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧​ ខែមិថុនា ឆ្នាំ២០២៤  - មន្ទីរពេទ្យ អ៉ីនធ័រឃែរ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងពង្រឹងសុខភាព និងសុខុមាលភាពរបស់មន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ។

Photo 2024 06 21 14 39 14

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះត្រូវបានប្រារព្ធឡើង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គ្រុយ វាសនា អគ្គលេខាធិការធនាគារជាតិនៃកម្ពុជា និងលោក Jason Harrison សហស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅនៃមន្ទីរពេទ្យ អ៉ីនធ័រឃែរ ព្រមទាំងវត្តមានកិត្តិយសពី លោកស្រីវេជ្ជបណ្ឌិត Carolyne Pung សហស្ថាបនិក និងជានាយកប្រតិបត្តិនៃមន្ទីរពេទ្យ អ៉ីនធ័រឃែរ ក៏ដូចជាថ្នាក់ដឹកនាំនិងមន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា។

Photo 2024 06 21 14 39 27

តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ មន្ទីរពេទ្យ អ៉ីនធ័រឃែរ នឹងផ្តល់ជូននូវ ជំនួយផ្នែកវេជ្ជសាស្រ្ត ដោយផ្តល់ជាការបញ្ចុះតម្លៃពិសេស ជូនដល់មន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ។ ភាពជាដៃគូយុទ្ធសាស្ត្រនេះនឹងធានាឲ្យបានថា មន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា និងក្រុមគ្រួសារ ទទួលបានការថែទាំសុខភាពដែលមានគុណភាពខ្ពស់ ដែលជាការជំរុញឱ្យបរិយាកាសការងារកាន់តែមានភាពល្អប្រសើរ និងបង្កើនផលិតភាពការងារ។ កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះក៏​នឹង​ជួយ​សម្រួល​ដល់​គំនិត​ផ្ដួចផ្ដើម​សហការ​ក្នុងការរៀបចំ​សិក្ខាសាលា​ទាក់ទង​នឹង​សុខភាព សម្រាប់​ធនាគារជាតិ​នៃ​កម្ពុជា។ លើសពីនេះ មន្ទីរពេទ្យ អ៉ីនធ័រឃែរ មានបំណងជំរុញកិច្ចសហការក្នុងគម្រោងទំនួលខុសត្រូវសង្គមសាជីវកម្ម ដោយរួមបញ្ចូលសកម្មភាពសប្បុរសធម៌ និងកម្មវិធីស្ម័គ្រចិត្តរបស់មន្រ្តីបុគ្គលិក។

Photo 2024 06 21 14 39 32

តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ មន្ទីរពេទ្យ អ៉ីនធ័រឃែរ និងធនាគារជាតិនៃកម្ពុជា មានទំនុកចិត្តក្នុងការលើកកម្ពស់សុខភាព និងការចូលរួមបង្កើនផលិតភាពការងារ។ តាមរយៈការផ្តល់នូវអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពដ៏ទូលំទូលាយ និងគំនិតផ្តួចផ្តើមការលើកកម្ពស់សុខុមាលភាព​ យើងមានបំណងបង្កើនកម្រិតផលិតភាពការងារ​ដោយការពេញចិត្តលើការថែទាំសុខភាពដល់មន្រី្តបុគ្គលិកគ្រប់រូប។ បន្ថែមពីនេះ ក្រោមកិច្ចសហការនេះ ពួកយើងរំពឹងថានឹងធ្វើឱ្យមានការផ្លាស់ប្តូរបែបវិជ្ជមានជាច្រើនដល់សហគមន៍កាន់តែទូលំទូលាយ តាមរយៈការគាំទ្រគំនិតផ្តួចផ្តើមទាក់ទងនឹងសុខភាព និងសង្គមផ្សេងៗ។

Photo 2024 06 21 14 39 39

មន្ទីរពេទ្យ អ៉ីនធ័រឃែរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដែលមានទីតាំងនៅក្នុង មជ្ឈ​ម​ណ្ឌ​ល​វេជ្ជសាស្រ្តអូឡាំព្យា។ មន្ទីរពេទ្យមានការផ្តល់ជូននូវសេវាថែទាំសុខភាពដ៏ទូលំទូលាយ ដែលផ្តោត​ទៅលើការថែទាំបែបវេជ្ជសាស្រ្តជាមួយនឹងភាពងាយស្រួល។ មន្ទីរពេទ្យ អ៉ីនធ័រឃែរ ប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មវេជ្ជសាស្ត្រដោយការគោរព និងសមភាព ដោយធានាថាអ្នកជំងឺគ្រប់រូបនឹងទទួលបានការថែទាំយ៉ាងដិតដល់ ប្រកបដោយវិជ្ជាជីវៈខ្ពស់។

Photo 2024 06 21 14 39 46

ការទទួលបានការថែទាំសុខភាពពីវេជ្ជបណ្ឌិតក្នុងស្រុក និងបរទេសដែលបានទទួលការបណ្តុះ-បណ្តាលជាអន្តរជាតិនៅមន្ទីរពេទ្យ អ៉ីនធ័រឃែរ ជាការបង្ហាញពីអនាគតដ៏ល្អប្រសើរសម្រាប់វិស័យវេជ្ជសាស្រ្តក្នុងប្រទេសកម្ពុជា។ កត្តានេះនឹងជំរុញឱ្យមានក្តីសង្ឃឹម និងទំនុកចិត្តលើការជួយសង្រ្គោះជីវិត និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនខ្មែរគ្រប់រូប។ កិច្ចសហការនេះសង្កត់ធ្ងន់លើការទទួលបាននូវការថែទាំសុខភាពប្រកបដោយស្តង់ដារខ្ពស់ បែបអន្តរជាតិនៅក្នុងប្រទេសកម្ពុជា និងបង្ហាញពីការអភិវឌ្ឍនៃសេវាថែទាំសុខភាពក្នុងប្រទេស ដើម្បីកាត់បន្ថយការទៅទទួលការថែទាំសុខភាពនៅក្រៅប្រទេស។

Photo 2024 06 21 14 39 51

Photo 2024 06 21 14 39 56

Sreymom Cha

អត្ថបទសរុប៖ 249

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia