យោងតាមការចុះផ្សាយដោយក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឱ្យដឹងថា ដើម្បីស្នើសុំលតាបត្រអនុញ្ញាតធ្វើដំណើរលើផ្លូវល្បឿនលឿនសម្រាប់ទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kWឡើងទៅ ត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
១. បណ្ណសម្គាល់យានជំនិះ
២. អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ
· ជនបរទេស៖
១. បណ្ណសម្គាល់យានជំនិះ
២. លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព
៣. លិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់
ជាមួយគ្នានោះដែរ ករណីអាសយដ្ឋានអចិន្ត្រៃយ៍ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅការស្នើសុំលតាបត្រនេះដោយឥតគិតថ្លៃ។
គួរបញ្ជាក់ថា សម្រាប់ទីតាំងស្នើសុំបងប្អូនអាចទៅតាមទីតាំងទាំងនេះបានគឺមណ្ឌលផ្ដល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ,មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប អ៊ីអនម៉លមានជ័យ (AEON3)ជាន់ទី១,មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើបអូឡាំព្យា ជាន់ទី៤ ព័ត៌មានលម្អិត៖ (Hotline) 1275៕