អារ៉ាប៊ីសាអូឌីតកំពុងសាងសង់រមណីយដ្ឋានបែបថ្មីដែលមានរូបរាងដូចព្រះចន្ទ តម្លៃ៥ ពាន់លានដុល្លារនៅក្នុងទីក្រុងឌូបៃ ដែលជារាជធានីដ៏ធំក្នុងប្រទេសរបស់ខ្លួន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Robb Report កាលពីថ្ងៃទី០៨ ខែកញ្ញ ឆ្នាំ២០២២ បានឱ្យដឹងថាគម្រោងនេះសាងសង់នៅក្នុងទីក្រុងឌូបៃនេះមានកម្ពស់២២៤ ម៉ែត្រចំណាយពេលសាងសង់ប្រហែលជាង ៤ឆ្នាំ ហើយអាចផ្ទុកមនុស្សបានប្រមាណ ២.៥លាននាក់។ រម្មណីដ្ឋានព្រះចន្ទនេះសាងសង់ដោយក្រុមហ៊ុនស្ថាបត្យកម្មមកពីប្រទេសកាណាដា មានឈ្នោះថា Moon World Resort ។ រមណីដ្ឋាននេះត្រូវបានគេដាក់ឈ្មោះថា “Lunar Colony” ។
ក្នុងនោះដែរសហស្ថាបនិកលោក Sandra G. Matthewa បាននិយាយថា “មរណីយដ្ឋាននេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់ UAE រួមទាំងទេសចរណ៍ ការដឹកជញ្ជូន អចលនទ្រព្យពាណិជ្ជកម្ម និងលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មហិរញ្ញវត្ថុ អាកាសចរណ៍ និងលំហ ថាមពល MICE កសិកម្ម បច្ចេកវិទ្យា និងការអប់រំ"។
ដោយឡែកសហស្ថាបនិកម្នាក់ទៀតគឺលោក Henderson បាននិយាយថា នៅពេលសាងសង់ Moon Dubai ត្រូវបានគេរំពឹងថានឹងបន្ថែមទៅលើសេដ្ឋកិច្ចរបស់ប្រទេសអេមីរ៉ាតក្នុងវិស័យដូចជា បដិសណ្ឋារកិច្ច ការកម្សាន្ត ការទាក់ទាញ ការអប់រំ បច្ចេកវិទ្យា បរិស្ថាន និងទេសចរណ៍អវកាស។
គួរបញ្ជាក់ផងដែរថាថ្មីៗនេះ ប្រទេសនេះបានកំណត់ថវិកា ចំនួន ៨២០ លានដុល្លារដល់គម្រោងអវកាសប្រកបដោយមហិច្ឆតារបស់ខ្លួន ជាមួយនឹងផែនការដំបូងក្នុងការសាងសង់ផ្កាយរណប។
អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ