ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បង្ហាញគម្រោងសាងសង់ផ្លូវឡូរីប្រវែងសរុប ១០ គីឡូម៉ែត្រ
Bunthoeun KoemSEPTEMBER 29 2023761 views

នៅមុននេះបន្ដិចឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី កំពុងត្រៀមសាងសង់ផ្លូវឡូរី ប្រវែងសរុប ១០ គីឡូម៉ែត្រ ដែលមានទីតាំងនៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ។ ខណៈនៅក្នុងជំហ៊ានដំបូងគម្រោងផ្លូវថ្មីនេះប្រើប្រាស់ឡូរីចំនួន ៥០ គ្រឿង។

យោងតាមសំណេររបស់ឯកឧត្ដមនៅក្នុងហ្វេសប៊ុកផ្លូវការបានបញ្ជាក់យ៉ាងដូជ្នេះថា «វេលាម៉ោង​៨ព្រឹក​ថ្ងៃ​សុក្រ​ទី​២៩ខែកញ្ញា​ឆ្នាំ​២០២៣​ ប្រជុំនិងចុះ​ត្រួត​ពិនិត្យ​ដោយផ្ទាល់ជាមួយ​ ក្រុម​ការងារ​សាងសង់​ផ្លូវ​ឡូរី​ប្រវែង ​៥.០០០ម៉ែត្រ​ទៅ​ និង​៥.០០០ម៉ែត្រ​មក​សរុប​ទៅមក​១០.០០០ម៉ែត្រ​(10km) គម្រោងបង្កើត​អោយមាន​ឡូរី​ចំនួន​៥០គ្រឿង​ជា​បឋម​សិន​ នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​នេះ។

ឯកឧត្ដមបន្ដថា «ដោយសារតែ​ការងារ​សាងសង់​ផ្លូវ​រត់ឡូរីត្រូវ​សាងសង់​ឆ្លងកាត់​ ជ្រោះជ្រង​ជ្រលង​ជ្រលងដងអូ​ឡើងចុះជាច្រើន​កន្លែង​ ដូច្នេះ​ហើយ​ការងារ​សាងសង់​នេះ​អាចនិងត្រូវ​ប្រើពេល​ ប្រមាណ​ជា​ដប់ទៅ​ដប់ពីរខែ​ទើបអាច​រួចរាល់ជាស្ថាពរ​ ក្រោយពេល​ចាប់ផ្តើម​ដំណើរការ​ ប្រីយមិត្តយើង​និងអាចបានមក​ជិះ​ឡូរី​ លេងកម្សាន្ត​ព្រមទាំង​គយគន់​មើល​ទេសភាព​ព្រៃភ្នំ​ ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​ជាក់ជាមិនខានឡើយ​»៕

384252371 620500580256104 2514461615419665824 N

383952279 620500686922760 4388564412277275780 N

384461657 620501016922727 172593395297822922 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia