គេថាបើចង់កសាងភាពមានបានត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រោះបើអ្នកគ្មានចំណេះដឹងហិរញ្ញវត្ថុ អ្នកមិនអាចចាត់ចែង ទុកដាក់លុយបានល្អនោះទេ តែផ្ទុយទៅវិញវាបណ្ដាលឲ្យអ្នកចាយលុយខុស ហើយធ្លាក់ចូលរណ្ដៅបំណុលទៀតផងដែរ។
កំហុសឆ្គងរឿងលុយកាក់មួយ ដែលអ្នកមនុស្សមួយចំនួនយល់ច្រឡំថាបំណុលគឺជាទ្រព្យទៅវិញ។ កាលណាអ្នកចែងមិនដាច់រវាងបំណុលហើយនឹងទ្រព្យនោះទ្រព្យរបស់អ្នកមិនកើនឡើយហើយអាចនឹងជួយបញ្ហាផ្នែកហិរញ្ញវត្ថុដូចជាប់បំណុលជាដើម។
ដើម្បីជៀសវាងកំហុសឆ្គងអ្នកត្រូវបែងចែកឲ្យដាច់រវាងបំណុលនិងទ្រព្យនោះទើបការគ្រប់គ្រងលុយកាក់និងទ្រព្យសម្បត្តិបានល្អ។ សម្រាប់បំណុលគឺបំណុលអាក្រក់គឺចង់សំដៅដល់របស់ ដែលងាយនឹងបាត់បង់តម្លៃយ៉ាងឆាប់រហ័សបំផុត។
មួយវិញទៀតរបស់ទាំងនោះមិនអាចឲ្យអ្នកបង្កើតចំណូលក្នុងរយៈពេលវែងនោះទេ។ ឧទាហរណ៍បំណុលអាក្រក់ ដូចជា កាតឥណទាន(Credit card) ជាកាតនៃគណនីធនគារ ដែលអតិថិជនប្រើប្រាស់ ជា លក្ខណៈខ្ចីលុយពីធនាគារដើម្បីយកប្រើប្រាស់ក្នុងការចាយវាយប្រចាំថ្ងៃ រួចហើយពួកគេ បង់លុយទៅខាងធនាគារនៅពេលណាមួយ។
លើសពីប្រហែលមានបងប្អូនយើងខ្លះយល់ច្រឡំបំណុលទៅជាទ្រព្យ។ មានមនុស្សមួយចំនួនចំណាយលុយទិញឡានដែលអាចនឹងថ្លៃហួសលើសពីលទ្ធភាពរបស់ខ្លួន។ ជាការពិតណាស់រថយន្តទិញមកគឺយើងអាចប្រើប្រាស់ក្នុងការធ្វើដំណើរប៉ុន្ដែកាលណាអ្នកចំណាយលុយទិញឡានថ្លៃលើសពីលទ្ធភាពពេល អាចនឹងធ្វើឲ្យអ្នកធ្លាក់ខ្លួនទៅក្នុងបំណុលជាមិនខាន។
អ្នកខ្លះយល់ថាឡានគឺជាទ្រព្យព្រោះពេលគាត់មានបញ្ហាហិរញ្ញវត្ថុឬត្រូវដោះទាល់លុយគាត់អាចលក់ឡានដើម្បីដោះស្រាយបញ្ហាលុយកាក់។ យ៉ាងណាមិញឡានមិនមែនជាទ្រព្យនោះបើអ្នកមិនបានប្រើប្រាស់វាដើម្បីបង្កើនចំណូល។ ឧទាហរណ៍បើគ្រាន់ចង់ឡូយឆាយទិញឡានប្រើប្រាស់ទាំងខ្លួននៅចំណូលទាបនោះថ្ងៃណាមួយ អាចនឹងត្រូវបង្ខំចិត្តលក់ឡានចេញដើម្បីដោះស្រាយបញ្ហាលុយឬបំណុលមិនខាន។ ដូច្នេះបើរបស់នៅទិញមកវាមិនបង្កើតឬបង្កើនចំណុល ហើយតម្លៃរបស់វាកាន់តែបាត់បង់ ថែមទាំងធ្វើឲ្យកាន់តែច្រើនលុយលើវានោះវាមិនមែនជាទ្រព្យឡើយ។
ចំណែកទ្រព្យវិញគឺសំដៅលើការវិនិយោគឬការទិញរបស់ណាមួយដែលតម្លៃរបស់វាកាន់តែកើនឡើង ហើយអាចបង្កើតប្រាក់ចំណូល ក្នុងរយៈពេលវែង។ ផ្ទះក៏ត្រូវបានគេចាត់ទុកថាទ្រព្យទោះបីអ្នកទិញផ្ទះបង់រំលស់ក៏ដោយ។ ឧទាហរណ៍ផ្ទះបង់រំលស់របស់អ្នកត្រួវបង់២០០ដុល្លារ តែអ្នកអាចដាក់ជួប៣០០ដុល្លារក្នុងមួយខែនោះផ្ទះអ្នកគឺជាទ្រព្យដោយសារវាអាចបង្កើតចំណូលហើយតម្លៃរបស់វាកាន់តែកើនឡើង។
ផ្ទះជាទ្រព្យដែលមិនងាយបាត់បង់តម្លៃឡើយ។ ឧទាហរណ៍ ឆ្នាំនេះអ្នកទិញផ្ទះមួយទៅជាក្រុងភ្នំពេញ ក្នុងតម្លៃ ៤ម៉ឺនដុល្លារ តែ៥ឆ្នាំក្រោយ តម្លៃផ្ទះរបស់អ្នកអាចនឹង កើនដល់ ១០ម៉ឹនដុល្លារប្រសិនតំបន់ជាយក្រុង មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗរីកដុះដាល៕