ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញអំពីចំនួនលទ្ធផល សិស្សប្រឡងជាប់បាក់ឌុបសរុប មានចំនួន ៩០៩៥០ នាក់ ត្រូវជា ៧២.៣៣ភាគរយ នៃចំនួនបេក្ខជនមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ។
១. បេក្ខជននិទ្ទេស A ចំនួន ១០៤៩ នាក់
២. បេក្ខជននិទ្ទេស B ចំនួន ៧២៣២ នាក់
៣. បេក្ខជន និទ្ទេស C ចំនួន ១៩០៥៣ នាក់
៤. បេក្ខជន និទ្ទេស D ចំនួន ៣១១៦៦ នាក់
៥. បេក្ខជន និទ្ទេស E ចំនួន ៣២៤៥០ នាក់
គួរជម្រាបផងដែរថាសម្រាប់់លទ្ធផលនៅតាមបណ្តាខេត្តផ្សេងៗទៀតនឹងត្រូវប្រកាសនៅថ្ងៃទី២៣ ខែធ្នូ ស្អែកនេះ៕
អត្ថបទដោយ៖ ពីង ជូអេង