ក្រសួងអប់រំប្រកាស ពន្យារពេលដាក់ពាក្យប្រឡង ជ្រើសរើសគ្រូបង្រៀន កម្រិតឧត្តមសិក្សា
Kan DaraJUNE 15 2023448 views

យោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្តីជូនដំណឹងស្តីអំពីការពន្យារពេលលើ ការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តមសិក្សា។ ក្នុងលិខិតនៃសេចក្តីជូនដំណឹងបានឱ្យដឹងថាការពន្យារពេលទទួលពាក្យប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តមសិក្សា ទៅថ្ងៃទី២០​ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងនោះសម័យប្រឡងនិងធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នាមណ្ឌលប្រឡង សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឃឹម ដែលសំណុំឯកសារបងប្អូនអាចទាញយកបានពីគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ និងពាក្យសុំចុះឈ្មោះប្រឡងនៅនាយកដ្ឋានបុគ្គលិក ( ការិ.ក្របខ័ណ្ឌ ) នៃក្រសួងអប់រំ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅម៉ោង១៧៖០០នាទីរសៀលជាកំហិត។

សម្រាប់ព័ត៌មានបន្ថែមបងប្អូនដែលជាបេក្ខជន-បេក្ខនារីអាចទាក់ទងទៅទូរស័ព្ទលេខ ០១១ ៣០៧ ៦៤៧៕

Photo 2023 06 15 14 26 03

 

 អត្ថបទដោយ៖ ពីង ជូអេង 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia