អ្នកឧកញ៉ា គួច ម៉េងលីនឹងពង្រីកសាលារៀនAii និងAIS ទៅកាន់តំបន់សំខាន់២នេះនៅទីក្រុងភ្នំពេញ
Toeuy HongSEPTEMBER 20 20244 views

មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង របស់អ្នកឧកញ៉ា គួច ម៉េងលីបានធ្វើការពង្រីកខ្លួនជាបន្តបន្ទាប់ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំនៅប្រទេសកម្ពុជាឲ្យកាន់តែមានគុណភាពនិងបណ្ដុះធនធានមនុស្សកាន់តែច្រើន។

នៅក្នុងពិធីសម្ពាធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំងសាខាទួលសង្កែនៅថ្ងៃទី២០ខែកញ្ញានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានមានប្រសាសន៍ថាក្រោយពីដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មីសាខាទួលសង្កែហើយនោះ អ្នកឧកញ៉ាគ្រោងពង្រីកចំនួន៤សាខាទៀតនៅក្នុងទីក្រុងភ្នំពេញគឺពង្រីកសាខានៅតំបន់ព្រែកព្នៅនិងតំបន់កំបូល៕

M4

ដោយឡែកសម្រាប់អគារសិក្សាថ្មីនេះសាខាទួលសង្កែដែលទើបតែសម្ភាធជាផ្លូវការនេះគឺអាចទទួលសិស្សឱ្យចូលរៀនបានរហូតដល់ទៅជាង ១,៥០០ នាក់ ហើយក្នុងអគារសិក្សាទាំងមូល មានភាពធំទូលាយ និងមានបរិយាកាសស្រស់ស្រាយ។ ម្យ៉ាងវិញទៀត មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏មានការបំពាក់ទៅដោយសម្ភារបរិក្ខារទំនើបៗ និងសម្បូរបែប ដើម្បីបំពេញដល់ការសិក្សាស្រាវជ្រាវ និងធ្វើការពិសោធផ្សេងៗ ជូនដល់សិស្សានុសិស្សផងដែរ។

M1
យ៉ាងណាមិញ ដើម្បីបំពេញដល់តម្រូវការនៃការសិក្សា និងដោយយោងទៅតាមកំណើនសិស្សានុសិស្ស ដែលចេះតែមានការកើនឡើងជាបន្តបន្ទាប់ ទើបមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី សម្រាប់សាខាទួលសង្កែ នៅថ្ងៃទី២0 ខែកញ្ញា ឆ្នាំ២០២៤ នេះ។

សមិទ្ធផលអគារសិក្សាថ្មី សម្រាប់សាខាទួលសង្កែនេះ គឺជាការបង្ហាញអំពីសក្តានុពលដ៏ខ្លាំងក្លា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)​ ដែលតែងតែបោះជំហានទៅមុខជានិច្ច ក្នុងគោលបំណងពង្រីកខ្លួនដោយឥតឈប់ឈរ ក្នុងវិស័យសិក្សាអប់រំ ស្របទៅតាមបរិបទថ្មីនៃយុគសម័យឌីជីថល ​និងបច្ចេកវិទ្យាដ៏ទំនើប។

ការប្រារព្ធកម្មវិធីសម្ពោធអគារសិក្សាថ្មីនាថ្ងៃនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច​ ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងលោកជំទាវ​ អ៊ឹង​ លីហុង ព្រមទាំងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកគ្រប់ផ្នែកជាច្រើនរូបទៀត។

M3
ជាការពិតណាស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀនដ៏ទំនើប និងឈានមុខគេមួយ ដែលទទួលសិស្សានុសិស្ស ចាប់ពីថ្នាក់ក្រោមមតេ្តយ្យសិក្សា រហូតដល់ថ្នាក់ទី១២ អ្វីដែលកាន់តែពិសេស មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប​ អាមេរិកាំង មានការបន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗ ជាច្រើន ដោយរួមមាន មុខវិជ្ជាបំណិនជីវិត មុខវិជ្ជាជំនាញជម្រើសដ៏សម្បូរបែប ដូចជា គំនូរ របាំ តន្រី្ត កំណាព្យ គេហវិទ្យា ហត្ថកម្ម​ អប់រំកាយ និងកីឡា។

ចំណែកប្រភេទកីឡា មានដូចជា ល្បុក្កតោ ការ៉ាតេ តេក្វាន់ដូ បាល់បោះ បាល់ទះ វាយកូនឃ្លីលើតុ វាយកូនបាល់ ហែលទឹក និងកីឡាផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដ៏មានប្រជាប្រិយភាពនេះ ក៏មានការបញ្ចូលនូវការអប់រំសុខភាព ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងមុខវិជ្ជាកុំព្យូទ័រ ភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណិត បណ្ណាល័យសិក្សាស្រាវជ្រាវ និងមានឯកសារគ្រប់កម្រិត គ្រប់ជំនាញ។

M5

ក្នុងអគារសិក្សា មានបន្ទប់ស្រាវជ្រាវ បន្ទប់សិក្សា ព្រមទាំងមានបន្ទប់ពិសោធ ដែលបំពាក់ដោយគ្រឿងបរិក្ខារ ទំនើបៗ និងមានផាសុកភាព។ ចំពោះលោកគ្រូ អ្នកគ្រូ ក៏មានក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និងបទពិសោធខ្ពស់ ក្នុងការបង្រៀន ដោយមានការផ្សារភ្ជាប់ទៅនឹងបទពិសោធជាក់ស្តែង ទាំងនៅក្នុងថ្នាក់ផ្ទាល់ និងនៅក្រៅថ្នាក់ ដែលធ្វើឱ្យសិស្សានុសិស្ស មានការងាយយល់​ ស្រួលចងចាំ និងមានភាពច្នៃប្រឌិតខ្ពស់។

ជាងនេះទៅទៀត មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានការផ្តល់ជូននូវសេវាកម្មប្រឹក្សាពិនិត្យសុខភាព ការព្យាបាលជំងឺ និងសេវាកម្មប្រឹក្សាយោបល់ទៅលើការសិក្សាអប់រំផ្សេងៗផង ដែរ។ មួយវិញទៀត ក៏មានសេវាកម្មដឹកជញ្ជូន ប្រកបដោយសុវត្ថិភាពខ្ពស់ និងមានផាសុកភាព។ ជាពិសេស មានការបន្ថែមជូននូវកម្មវិធីដំណើរទស្សនកិច្ចសិក្សា និងវគ្គសិក្ខាសាលាបណ្តុះបណ្តាលផ្សេងៗ។​ មិនត្រឹមតែប៉ុណ្ណោះ មានកម្មវិធីប្រកួតប្រជែងផ្សេងៗជាច្រើនដូចជា ការប្រកួតគូរគំនូរ ការតាំងពិព័រណ៍ស្នាដៃសិស្ស ការប្រកួតចំណេះដឹងភូមិសាស្រ្តជាតិ ការប្រកួតនិទានរឿងជាភាសាអង់គ្លេស ការប្រកួតពន្យល់ពាក្យជាភាសាខ្មែរ ការប្រកួតទៅលើការអាន និងតែងអត្ថបទជាភាសាខ្មែរ ការប្រកួតវប្បធម៌-អរិយធម៌ខ្មែរ ការប្រកួតកីឡា ការប្រឡងសិស្សពូកែ ម៉េងលី ជេ. គួច ប្រចាំឆ្នាំសិក្សា ការប្រឡងសិស្សពូកែអាហារូបករណ៍ ម៉េងលី ជេ. គួច ការប្រឡងតែងសេចក្តី និងការចូលរួមសកម្មភាពសង្គមផ្សេងៗ ដោយរួមមាន កម្មវិធីសប្បុរសធម៌ កម្មវិធីរៃអង្គាសថវិកា និងកម្មវិធីផ្សេងៗទៀតជាច្រើន។

M2

មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ផ្តល់ជូននូវថ្នាក់ភាសាបរទេសជាច្រើនភាសា និងថ្នាក់សិក្សាចំណេះដឹងទូទៅបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏មានកម្មវិធីសិក្សាដ៏សម្បូរបែប ទាំងក្នុង និងក្រៅថ្នាក់រៀន ដែលអាចឱ្យសិស្សានុសិស្ស ជ្រើសរើសប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីអនាគតដ៏ត្រចះត្រចង់របស់ពួកគាត់។ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានមកចុះឈ្មោះសិក្សានៅសាខាទួលសង្កែនេះ សាលាក៏មានការផ្តល់ជូនអាហារូបករណ៍រហូតដល់១០%ផងដែរ។

M6
ចំពោះការបើកសម្ពោធអគារសិក្សាថ្មី សម្រាប់សាខាទួលសង្កែនេះ គឺដោយយោងទៅតាមតម្រូវការនៃ សិស្សានុសិស្សនៅក្នុងតំបន់នេះ មានលក្ខណៈអំណោយផលល្អជាខ្លាំង ទើបមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មី ដើម្បីបំពេញដល់សេចក្តីត្រូវការរបស់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលដែលកំពុងរស់នៅជុំវិញតំបន់ទួលសង្កែនេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia