ពីទុន៤០០ រើតូបចុះៗឡើង បងប្អូន២នាក់នេះ បើកហាងលក់ការ៉េម១ដើម មិនដល់១ដុល្លារផង អាចពង្រីកសាខាពេញអាស៊ី
Ping Chou EngSEPTEMBER 9 2024308 views

រូបតុក្កតាម៉ាស្កូត Snow King លើផ្លាកយីហោកាមេរ៉ានិងតែគុជ Mixue កំពុងពេញនិយមនិងមានតម្លៃថោក មានស្ថាបនិក២នាក់បងប្អូនជាជនជាតិចិន អាចនាំឱ្យយីហោខ្លួន ពង្រីកសាខាជាច្រើននៅអាស៊ី ដូចជានៅប្រទេសម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ឥណ្ឌូនេស៉ីនិងកម្ពុជាផងដែរ។

 

សាច់រឿងរបស់យីហោ Mixue ចាប់ផ្តើមពីឡើងពីយុវជនឈ្មោះ Zhang Hongchao និងប្អូនប្រុសរបស់គាត់ឈ្មោះ Zhang Hongwei ដែលធំធាត់ឡើងនៅជនបទក្នុងខេត្ត Henan ប្រទេសចិន។

 

ក្នុងវ័យជំទង់ Hongchao បានចូលរៀននៅសកលវិទ្យាល័យ Henan University of Economics and Law ក្នុងឆ្នាំ ១៩៩៦។ រៀនបាន១ឆ្នាំ Hongchao បានខ្ចីលុយលោកយាយរបស់ខ្លួនប្រមាណ៤០០ដុល្លារជាង ដើម្បីបង្កើតហាងទឹកកកឈូសនិងផ្លែឈើលាបស្ករ tanghulu នៅទីក្រុង Zhengzhou ។

 

Khqsjoouri N3 Kg Y P9dcq

 

ក្នុងរយៈពេល៣ឆ្នាំ​ នៃការបើកហាងនេះ យុវជន២នាក់បងប្អូនបានរើហាងចុះឡើងចំនួន៣ដង ព្រោះលក់មិនដាច់ហើយអគាររបស់ហាងជួល តែងត្រូវគេផ្លាស់ប្តូររុះរើជានិច្ច។

 

ជាមួយនឹងភាពបរាជ័យនេះ Hongchao បានត្រឡប់ទៅស្រុកកំណើតវិញ ក្នុងឆ្នាំ១៩៩៩ និងចាប់ផ្តើមបើកហាងដូចមុនដដែល ប៉ុន្តែលក់តែផ្លែឈើនិងតែគុជម្តង។

 

១ឆ្នាំដំបូង​វាមិនបានជោគជ័យនោះទេ​ ដែលការបរាជ៍័យនេះបានអូសបន្លាយរហូតដល់ឆ្នាំ២០០២ ទើប Mixue ចាប់ផ្តើមទទួលបានការគាំទ្រខ្លាំង ជាមួយទីតាំងនៅជិតសាលារៀន២នាក់បងប្អូននេះបានរកឃើញរូបមន្តធ្វើឱ្យការ៉េមររបស់គាត់មានតម្លៃថោកត្រឹមតែ ១យន់ ប៉ុណ្ណោះដែលធ្វើឱ្យក្មេងៗនិងយុវជនគាំទ្រយីហោនេះយ៉ាងខ្លាំង។

 

ទោះបីជាតម្លៃនៃការលក់ទាប អាជីវកម្មនេះនៅតែអាចដើរទៅមុខរួច ក្នុងសកម្មភាពប្រកួតប្រជែងខ្ពស់ ក្នុងវិស័យដូចគ្នា។ ពីព្រោះក្នុងឆ្នាំ២០១២ Mixue បានសាងសង់រោងចក្រផ្ទាល់ខ្លួន ដោយដាក់ឈ្មោះថាក្រុមហ៊ុន Henan Daga Food Company Ltd ដែលបង្កើតឡើងសម្រាប់ Mixue Ice Cream & Tea ផលិតវត្ថុធាតុដើមស្នូលផ្ទាល់ខ្លួនមានប៉ាតង់ត្រឹមត្រូវ។

 

Daftar Menu Mixue Dan Harga Mixue

 

ស្ថិតក្នុងស្ថានភាពនិងសន្ទុះប្រជាប្រិយភាព Mixue ក៏បានឆ្លៀតចាប់យកឱកាសដើម្បីពង្រីកអាជីវកម្ម ដោយអាចពង្រីកនៅក្នុងប្រទេសចិនប្រមាណ៣ម៉ឺនហាងតូចធំ និងលក់ហ្វ្រេនឆាយចេញទៅក្រៅប្រទេសលើកដំបូងគឺនៅប្រទេសរៀតណាមក្នុងឆ្នាំ២០១៨។

 

ផ្ទុះខ្លាំងនៅម៉ាឡេស៊ី ក្នុងឆ្នាំ២០២២ មានសាខា២៣០ មនុស្សនៅម៉ាឡេសុីតម្រួរជួរទិញពេញផ្សារទំនើប រហូតដល់ព័ត៌មានអំពីការ៉េមថោកហើយមានរសជាតិឆ្ងាញ់ ល្បីពេញអ៊ីនធើណេតល្បីតៗគ្នាថាជាយីហោតូចតែតាន់ ដែលនៅតែបន្តស្វែងរកភាពច្នៃប្រឌិតហើយលក់ក្នុងតម្លៃសមរម្យ។

 

គួរជម្រាបផងដែរថាស្ថាបនិក Mixue លោក Zhang Hongchao បច្ចុប្បន្នមានវ័យ៤៧ឆ្នាំ​ និងលោក Zhang Hongwei ជាប្អូនប្រុសមានវ័យ៣៩ឆ្នាំ នៅប្រទេសចិនពីរនាក់បងប្អូននេះត្រូវបានគេចាត់ទុកថាជាសេដ្ឋីវ័យក្មេង ចេញពីគ្រួសារក្រីក្រ អាចរកស៊ីមានបានដោយខ្លួនឯង៕

 

Mbu4 Hero

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia