តោះដា.ក់ពាក្យ! ក្រសួងផែនការ ប្រកាសជ្រើស.រើស មន្រ្តីជាប់ក្តីសន្យា១៥រូប មកធ្វើការ.ងារ៤ផ្នែកនេះ
Ping Chou EngAUGUST 16 20231 K views

នៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២៣នេះ ក្រសួងផែនការ បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៥រូប មកបំពេញការងារលើផ្នែកចំនួន៤ខាងក្រោមនេះ៖

 

 ទី១៖ អ្នករៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចំនួន០២រូប​

 

 ទី២៖ សេដ្ឋវិទូចំនួន ០៧រូប

 

 ទី៣៖ អ្នកស្ថិតិចំនួន០៤រូប

 

ទី៤៖ អ្នកព័ត៌មានវិទ្យាចំនួន ០២រូប

 

ចំពោះបុគ្គលិកដែលជាប់កិច្ចសន្យាទាំង១៥រូប ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់៤៥ឆ្នាំ្ននិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ច្បាស់លាស់លើចំណេះដឹងភាសាអង់គ្លេស អាចនិយាយ បកប្រែឯកសារ បកប្រែផ្ទាល់មាត់ និងសរសេររបាយការណ៍ ឬលិខិតផ្សេងៗបានជាផ្លូវការ។

 

ដូច្នេះសម្រាប់បេក្ខជន-បេក្ខនារីដែលទទួលបានការជ្រើសរើសបឋម នឹងត្រូវចូលរួមការប្រឡងសរសេរ​ និងការសម្ភាសន៍ចុងក្រោយ។ ដូច្នេះសម្រាប់ព័ត៌មានលម្អិតសូមផ្ញើប្រវត្តិរូបសង្ខេប ព្រមទាំងឯកសារពាក់ព័ន្ធទៅកាន់ក្រសួងផែនការ អគារE ជាន់ទី១ ដែលមានអាសយដ្ឋានផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ឱ្យបានមុនថ្ងៃទិ០៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០នាទីល្ងាច៕

 

សូមអានសេចក្តីជូនដំណឹងលម្អិតដូចខាងក្រោម៖

 

Screenshot 2023 08 16 165749

 

Screenshot 2023 08 16 165818

 

Screenshot 2023 08 16 165847

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia