ជប៉ុនល្បីខាងសាងសង់! ពេលនេះ ក្រសួងបើកធ្វើតេស្តទៅធ្វើការនៅជប៉ុន សម្រាប់អ្នកចេះខាងសំណង់
Srey NuthFEBRUARY 6 2024710 views

ជាឱកាសល្អសម្រាប់បងប្អូនដែលមានចំណងចង់ទៅធ្វើការនៅប្រទេសជប៉ុន ខណៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលបន្ទុកការធ្វើតេស្តជំនាញ និង តេស្តភាសាជប៉ុន នឹងរៀបចំការតេស្តជំនាញ និងតេស្តភាសាជប៉ុនផ្នែកសំណង់ តាមរយៈប្រព័ន្ទកុំព្យូទ័រ (CBT) ក្នុងគម្រោងពលករជំនាញ ។

 

យោងតាមលិខិតរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចុះផ្សារនៅថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២៤ នេះ ចំពោះការធ្វើតេស្តនេះ គឺសម្រាប់ជំនាញផ្នែកសំណង់ ហើយការបរិច្ឆេទធ្វើតេស្តគឺនៅថ្ងៃទី៤, ៨ និង៩ ខែកុម្ភៈ ឆ្នាំ២០២៤

 

ថ្ងៃទី១៥, ១៦ និង១៨ខែកុម្ភៈឆ្នាំ២០២៤

 

ថ្ងៃទី២៤ និង២៥ ខែកុម្ភៈ ឆ្នាំ២០២៤

 

ថ្ងៃទី២, ៣, ៦ និង៧ ខែមីនា ឆ្នាំ២០២៤ ធ្វើតេស្តនៅ វិទ្យាស្ថានអភិវឌ្ឃន៏វិស័យអប់រំ( EDI) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៩A ផ្លូវលេខ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ហើយចំពោះតម្លៃចុះឈ្មោះគឺម្នាក់១៤ ដុល្លារ។

 

យ៉ាងណាមិណចំពោះ លក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន គឺចាប់ពីអាយុ ១៧ឆ្នាំឡើងទៅ ដោយមិនគិតពី កម្រិតវប្បធម៌ ។ ដោយឡែកចំនួនបេក្ខជនដែលអាចទទួលដើម្បីស្នើសុំធ្វើតេស្កបាន គឺចំនួន ១០០នាក់ ក្នុងមួយខែ។

 

សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះ សូមចូលទំនាក់ទំនងទៅកាន់លេខ

០១២​ ៩៣៧ ១៦៨/ ០១៦ ៨៦២ ៨៦៨/ ០១៥ ៧២៩ ១២៣/ ០១២ ២៦៩ ៧៦៨៕ 

 

425859588 826441472619435 6903651001232561066 N

 

425805305 826441462619436 7829513016418016706 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia