ក្រសួងពាណិជ្ជកម្ម ប្រកា.សហាមឃា.ត់ ការធ្វើម៉ាកសញ្ញាដូចនិមិត្តរូប សត្វនិងរុក្ខជាតិរបស់ជាតិកម្ពុជា
Ping Chou EngMARCH 28 202496 views

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្មកម្ពុជាបានធ្វើសេចក្តី​ប្រកាសដំណឹងដល់សាធារណជនថាក្រសួងនឹងធ្វើការហាមឃាត់ការប្រើប្រាស់ម៉ាកដែលដូច/ឬគ្រាប់តាម ឬមានចំណុចណាមួយ ជួបសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតហើយដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិ។

ដោយយោងតាមច្បាប់ស្តីពី ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ មាត្រា ៤ចែងថា ម៉ាកដែលមិនអាចចុះ បញ្ជីបាន គឺជាម៉ាកដែលដូចគ្នា និងឬ គ្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូប ផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការ អន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ចនៃរដ្ឋនោះ ឬអង្គការនោះ។

ទន្ទឹមនឹងនេះចំពោះប្រភេទសត្វ និង រុក្ខជាតិ សម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកសត្វគោព្រៃ សត្វត្រយ៉ង អណ្ដើកសរសៃ (អណ្តើកហ្លួង) ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងផ្លែចេកពងមាន់ ជានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន និងអនុវត្តតាម សេចក្តីជូនដំណឹងនេះ ចាប់ពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹងនេះតទៅ៕

434553197 965371154978441 7643165243576509474 N

434568009 965371098311780 846742879722164021 N

អត្ថបទដោយ៖ ពីង ជូអេង​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia