ជិតបើកការដ្ឋានហើយ! នេះគឺជាគំរូប្លង់ទាំងស្រុងនៃគម្រោងព្រែកជីកហ្វូណនតេជោ
Bunthoeun KoemAPRIL 27 202414.4 K views

គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវនាវាចរណ៍ប្រចាំប្រវត្ដិសាស្ដ្រកម្ពុជា តភ្ជាប់ពីផែទឹកសាបទៅកាន់ផែសមុទ្រ ត្រូវបានរាជរដ្ឋាភិបាលអនុម័តការអនុវត្ដសាងសង់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។ ខណៈគម្រោងនេះត្រូវបានរំពឹងថា នឹងបើកការដ្ឋានសាងសង់នៅត្រីមាសទី៤ ឆ្នាំ២០២៤ នេះផងដែរ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

438818553 1245356389769095 5189036509547216977 N

តាមការសិក្សា គម្រោងព្រែកជីកហ្វូណនតេជោនេះ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប។ ហើយគម្រោងនេះនឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ ១.៧ ពាន់លានដុល្លារ។

440783796 1245356423102425 6197234691081366426 N

ចំពោះការស្ថាបនា គម្រោងនេះគឺមានសាងសង់សន្ទះប្រឡាយនាវាចរណ៍ចំនួន ៣ ដែលស្ថិតនៅលើព្រែកតាកែវ នៃស្រុកកៀនស្វាយ ខេត្ដកណ្ដាល, ក្រុងស្វាយដូនកែវ ខេត្ដតាកែវ និងស្រុកដំណាក់ចង្អើរ ខេត្ដកែប។ គម្រោងនេះក៏មានគម្រោងសាងសង់កំពង់ផែយុទ្ធសាស្ដ្រចំនួន ២​ រួមមាន៖ នៅទីរួមខេត្ដតាកែវ និងស្រុកដំណាក់ចង្អើរ ខេត្ដកែប ដែលជាតំបន់មជ្ឈមណ្ឌលភស្ដុភារកម្ម និងតំបន់ផ្លាស់ប្ដូរពហុមធ្យោបាយដឹកជញ្ជូន និងកំពង់ផែរណបចំនួន ៤ គឺៈ កំពង់ត្រាច, អង្គរជ័យ, អង្គរបូរី, និងស្រុកស្អាង ដែលមានតួនាទីជាផែជំនួយ និងជាឃ្លាំងផ្ទុកនិងចែកចាយទំនិញ សម្រាប់តំបន់ដែលនៅជុំវិញកំពង់ផែនេះ។

439341919 860228342815352 4279436757255364964 N

ក្រៅពីនោះ គម្រោងក៏មានផែនការសាងសង់ផ្លូវមេចំនួន ២ នៅអមសងខាងផ្លូវទឹកនេះដែរ និងត្រូវសាងសង់ស្ពានមួយចំនួនតាមបណ្ដោផ្លូវទឹកនេះពីស្រុកកៀនស្វាយ រហូតដល់សមុទ្រខេត្ដកែបផងដែរ។ យ៉ាងណាកន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញវីដេអូ នៃគំរូប្លង់នៃគម្រោងព្រែកជីកហ្វូណននេះផងដែរ។ ដូច្នេះសូមទស្សនាវីដេអូខាងក្រោមដូចតទៅ៖

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia