ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីគោលការណ៍ប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក សម្រាប់ឆ្នាំ២០២៣។
យោងតាមសេចក្ដីជូនដំណឹងខាងលើក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានតារាងឧបសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ ស្តីពីការបែងចែក ការប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងឆ្នាំ២០២៣ ក្រសួងមុខងារសាធារណៈ ស្នើឱ្យអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ចូលរួមកិច្ចសហការអនុវត្តតាមគោលការណ៍ដែលបាន កំណត់ដូចខាងក្រោម៖
II. មន្រ្តីជាប់កិច្ចសន្យា
១. ការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា តាមរយៈការប្រឡងប្រជែង( វិញ្ញាសាសរសេរ ឬសម្ភាសផ្ទាល់មាត់) ដោយត្រូវគោរពតាមគោលការណ៍ និងលក្ខខណ្ឌដូចខាងក្រោម៖
- ត្រូវធ្វើការផ្សព្វផ្សាយជាសាធាណៈយ៉ាងតិចមួយសប្ដាហ៍ ដើម្បីផ្ញើរជូនមកមន្តីមុខងារសាធាណៈនិងចម្លងជូនមកក្រសួងមុខងារសាធារណៈ
- បេក្ខជនត្រូវមានសញ្ញតខ្មែរ ព្រមទាំងមានអាយុតិច១៨ ឆ្នាំ
- បេក្ខជនបំពេញការងារសម្រាប់រយៈពេលយ៉ាងតិច ៣ខែ និងយ៉ាងច្រើន ១២ខែ ក្នុងឆ្នាំនីមួយៗ
- ពេលចូលបម្រើការងារត្រូវបំពេញប្រវត្តិរូបនិងរបបស្វ័យប្រកាស ដែលត្រូវបានធានាអះអាងនិងបញ្ជាក់ពីការប្រើប្រាស់ជាក់ស្ដែងពីប្រធានអង្គភាពគ្រប់គ្រង់ផ្ទាល់
- ត្រូវរៀបចំដីកាបញ្ចូលការប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យាតាមតម្រូវការជាក់ស្ដែងនៅក្នុងរចលនាសម្ព័ន្ធរបស់សាមីអង្គភាព ដើម្បីផ្ញើជូនមកមន្ទីរមុខងារសាធារណៈ និងចម្លងជូនមកក្រសួងមុខងារសាធារណៈ។
២. ការបើកផ្ដល់ប្រាក់កម្រៃ ត្រូវអនុវត្តតាមប្រព័ន្ធធានាគារ និងផ្អែកលើតារាងទូទាត់ប្រាក់កម្រៃប្រព័ន្ធគ្រប់គ្រងមន្រ្តីជាប់កិច្ចសន្យា ព្រមទាំងអាចរំលងប្រាក់កម្រៃចំនួន០៣ ខែចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ និងអាចរំលឹកប្រាក់កម្រៃបានចំនួន០១ ខែ សម្រាប់ការបើកផ្ដល់ខែដំបូង ក្នុងករណីជ្រើសរើសថ្មី ឬជំនួសក្នុងលក្ខខណ្ឌរៀបចំសំណុំឯកសារយឺតយ៉ាវ
៣. ករណីមានបម្រែបម្រួលតួលេខមន្រ្តីជាប់កិច្ចសន្យាខុសពីតារាឧបសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ ស្តីពីការបែងចែកការប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យា ដែលទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ ត្រូវស្នើសុំទិដ្ឋាការទទួលស្គាលពីក្រសួងមុខងារសាធារណៈ ដើម្បីធ្វើការផ្លាស់ប្ដូរក្នុងប្រព័ន្ធព័ត៌មានវិទ្យា៕
អត្ថបទដោយ៖ ឌឿក ស្រី នុត