ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ចុះបញ្ជីយានជំនិះ ចៀសវាងការយកឯកសារទៅមិនគ្រប់ និងទៅខុសកន្លែង បងប្អូនគួរតែដឹងទាំងនេះជាឯកសារនិងទីតាំងដែលគួរទៅពេលចង់ចុះបញ្ជីយានជំនិះទៅតាមប្រភេទនីមួយៗ ៖
១. ទោចក្រយានយន្ត,ត្រីចក្រយានយន្ត ,ម៉ូតូសណ្ដោងរ៉ឺម៉ក
២.រថយន្តធុនស្រាល (លេខរាជធានី-ខេត្ត)
- ឯកសារ ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ,បង្កាន់ដៃពន្ធយានយន្ត, វិក្ក័យបត្រទិញលក់
- ទីតាំង ៖ ហាងលក់រថយន្ត, អង្គភាពច្រកចេញចូលតែមួយ (រាជធានី ខេត្ត) , ស្នើសុំតាមអនឡាញ
៣.រថយន្តធុនស្រាល (លេខពិសេសផ្ទាល់ ឬលេខកម្ពុជា)
- ឯកសារ ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ,បង្កាន់ដៃពន្ធយានយន្ត, វិក្ក័យបត្រទិញលក់
- ទីតាំង ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក, ស្នើសុំតាមអនឡាញ
៤.រថយន្តធុនធ្ងន់
- ឯកសារ ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ, បង្កាន់ដៃពន្ធយានយន្ត, វិក្ក័យបត្រទិញលក់, វិញ្ញាបនបត្រទទួលស្គាល់យានជំនិះកែច្នៃដំឡើង(រថយន្តកែច្នៃ)
- ទីតាំង ៖ មន្ទីរសាធារណៈការនិងដឹកជញ្ជូន (រាជធានី ខេត្ត) ៕