ប៉ារីស ថ្ងៃទី20 ខែមិថុនា ឆ្នាំ 2023 - ក្រុមហ៊ុន AirAsia បានជាប់ឆ្នោតជាក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់ជូននូវ តម្លៃទាប និងល្អបំផុតលើពិភពលោករបស់កម្មវិធី Skytrax World Airline Awards 2023 (Skytrax) ក្នុងរយៈពេល 14 លើកជាប់ៗគ្នាដែលមិនធ្លាប់មានពីមុនមក។
ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ដែលមានគុណភាពខ្ពស់ ស្តង់ដាអន្តរជាតិប្រកបដោយឧត្តមភាព លទ្ធផលពានរង្វាន់ចុងក្រោយដែលមានក្រុមហ៊ុនអាកាសចរណ៍ជាង 325 បានចូលរួម ក្រុមហ៊ុន AirAsia ជាក្រុមហ៊ុនមួយដែលកំពុងលេចធ្លោជាងគេ និងស្ថិតនៅលំដាប់កំពូល។ អ្នកដំណើរជាង 100 សញ្ជាតិ បានចូលរួមក្នុងការស្ទង់មតិតាមអនឡាញ ជាមួយនឹងអ្នកដែលមានសិទ្ធិ 20.23 លាននាក់ ត្រូវបានរាប់បញ្ចូល ក្នុងលទ្ធផលចាប់ពីខែកញ្ញា ឆ្នាំ 2022 ដល់ខែឧសភា ឆ្នាំ 2023 ជារយៈពេលដែលក្រុមហ៊ុន AirAsia បានបង្កើនបណ្តាញហោះហើររបស់ខ្លួនជាបន្តបន្ទាប់ទៅកាន់គោលដៅជាង 130 ។
ការទទួលស្គាល់ដ៏ពិសេសនេះ ជាសក្ខីភាពដ៏ខ្លាំងក្លាមួយចំពោះការងើបឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ និងកំណើនដ៏រឹងមាំនៅក្នុងផ្លូវហោះហើរ និងអ្នកដំណើររបស់ខ្លួន រួមជាមួយនឹងការប្តេជ្ញាចិត្តឥតងាករេចំពោះ ការច្នៃប្រតិដ្ឋ និងការផ្តល់សេវាកម្មពិសេសបើទោះបីជាមានបញ្ហាប្រឈមដែលបណ្តាល មកពីជំងឺរាតត្បាត ជាសកលក៏ដោយ។ ជាលទ្ធផល AirAsia ជាថ្មីម្តងទៀត នៅតែជាក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់ជូននូវតម្លៃទាប លំដាប់កំពូលសម្រាប់អ្នកធ្វើដំណើរដែលស្វែងរកការហោះហើរដ៏ល្អបំផុតទាំងតម្លៃទាំងជម្រើស។
ក្នុងពិធីទទួលពានរង្វាន់ពីកម្មវិធី Paris Air Show 2023 នាប្រទេសបារាំង កាលពីថ្ងៃអង្គារកន្លងទៅ នាយកប្រតិបត្តិផ្នែក Capital A លោក Tony Fernandes បានមានប្រសាសន៍ថា «យើងពិតជាមានមោទកភាព និងដឹងគុណយ៉ាងក្រៃលែងចំពោះពានរង្វាន់ដ៏មានអត្ថន័យនេះ ដែលបានផ្តល់ឱ្យយើង ដោយអ្នករៀបចំកម្មវិធី Skytrax អ្នកបោះឆ្នោត និងអ្នកគាំទ្រ ទាំងអស់របស់ AirAsia។ ការទទួលបានពានរង្វាន់នៃឧត្តមភាពក្នុងរយៈពេល 14 លើកជាប់ៗគ្នានេះ គឺជាសមិទ្ធផលដ៏អស្ចារ្យមួយដែលបំពេញដួងចិត្តរបស់យើងដោយភាពរីករាយ និងការប្តេជ្ញា ចិត្តយ៉ាងមុតមាំ។ នេះជាស្នាដៃដ៏អស្ចារ្យមួយសម្រាប់ក្រុមហ៊ុនក្នុងឧស្សាហកម្មនេះ ហើយរឹតតែពិសេសសម្រាប់ម៉ាកយីហោអាស៊ានរបស់យើងប្រកបដោយក្តីមោទនៈថែមទៀតផង»។
លោក Edward Plaisted នាយកប្រតិបត្តិនៃ Skytrax បានថ្លែងឲ្យដឹងដែរថា «AirAsia គឺជាក្រុមហ៊ុនដែល ទទួលបានការពេញចិត្តខ្លាំងនៅក្នុងការស្ទង់មតិរបស់អ្នកដំណើរ ហើយបានផ្តល់នូវកម្រិតគួរឱ្យ កត់សម្គាល់នៃភាព ជាប់លាប់ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីប្រភេទក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប ល្អបំផុតរបស់ពិភពលោក ត្រូវបាន ដាក់បញ្ចូលទៅក្នុងកម្មវិធីផ្តល់រង្វាន់ក្នុងឆ្នាំ 2010។ ការទទួលស្គាល់ពីអតិថិជន គួរតែជាប្រភពនៃមោទកភាពដ៏អស្ចារ្យសម្រាប់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងគ្រាដែលមានការលំបាកខណៈការធ្វើដំណើរបានត្រឡប់មកវិញក្រោយការរាតត្បាតនៃជំងឺកូវីដ»។
ដោយមានយន្តហោះចំនួន 170 គ្រឿង បានដំណើរការឡើងវិញ ក្រុមហ៊ុន AirAsia រំពឹងថា នឹងដាក់ដំណើរ ការឡើងវិញចំនួន 204 គ្រឿង នៅចុងខែសីហាឆ្នាំនេះ។ មិនត្រឹមតែអាចសម្រេចបាន 100% នៃសមត្ថភាព របស់ខ្លួនដូចមុនពេលកើតមានជំងឺរាតត្បាតប៉ុណ្ណោះទេ ក្នុងប៉ុន្មានខែខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ ក៏កំពុងសម្លឹងមើលការពង្រីកខ្លួនបន្ថែមទៀតជាមួយនឹងការបន្ថែមយន្តហោះថ្មីចំនួន 19 គ្រឿង ដែលនឹងហោះ ហើរនៅឆ្នាំនេះ រួមទាំងយន្តហោះ ប្រភេទ Frontier ចំនួន 4 គ្រឿងទៀត។
ក្រុមហ៊ុនអាកាសចរណ៍ AirAsia ណែនាំដល់ការបញ្ជាទិញយន្តហោះក្នុងរយៈពេលវែងរបស់ខ្លួនផងដែរ ដើម្បីនាំយកនូវប្រភេទក្រុមយន្តហោះដ៏ធំបំផុតចំនួន 362 គ្រឿង ដែលយន្តហោះដំបូងនឹងដឹកជញ្ជូននាឆ្នាំ 2024 ខាងមុខ។ ក្រុមហ៊ុនអាកាសចរណ៍ក៏កំពុងទន្ទឹងរង់ចាំអាជីវកម្មដឹកទំនិញ និងដឹកជញ្ជូនរបស់ខ្លួន Teleport ផងដែរ ដែលនឹងទទួលបានប្រភេទយន្តហោះដឹកជញ្ជូន A321Fs មួយគ្រឿង ក្នុងចំណោម បីគ្រឿងនាខែកក្កដានេះ ដើម្បីបង្កើនបរិមាណ និងល្បឿនសម្រាប់ការដឹកជញ្ជូនឆ្លងដែននៅក្នុងតំបន់។
ក្រុមហ៊ុន AirAsia ក៏បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យអតិថិជនទទួលបានបទពិសោធន៍ល្អ ឥតខ្ចោះជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវ AI ជាច្រើនសម្រាប់ chatbot AskBo របស់ខ្លួន រួមជាមួយនឹងការដាក់ ឲ្យដំណើរការនូវបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ (biometric facial recognition technology) - FACES - នៅលើតម្រាយ ផ្លូវស្នូលក្នុងស្រុករបស់ខ្លួន ដែលនឹងធ្វើឱ្យការហោះហើរ និងការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍កាន់តែមាន ប្រសិទ្ធភាព និងគ្មានភាពចន្លោះប្រហោងដូចកាលពីមុន។
លោក Tony បានបន្ថែមថា «មនុស្សគ្រប់គ្នា ត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិដ៏ធំបំផុតរបស់ក្រុមហ៊ុន អាកាសចរណ៍យើង ហើយយើងមានសេចក្តីរំភើបរីករាយក្នុងការបញ្ជាក់ថា Allstars របស់យើងទាំងអស់ 22 000 នាក់ ដែលខិតខំដោយមិនចេះនឿយហត់ក្នុងការផ្តល់នូវសេវាកម្ម និងបទពិសោធន៍ដ៏ល្អបំផុតដល់ភ្ញៀវរាប់លាននាក់របស់យើង ទាំងនៅលើដី ទាំងនៅលើអាកាស ឥឡូវនេះ ពួកគេត្រឡប់មកមប្រើលោកអ្នកវិញហើយ។ ពានរង្វាន់នេះ ត្រូវបានឧទ្ទិសដល់ Allstars និងភ្ញៀវទាំង 800 លាននាក់ ហើយរាប់ទាំងអ្នកដែលបានបោះឆ្នោតឱ្យ AirAsia ម្តងហើយម្តងទៀតផងដែរ ដែលនេះជាផ្នែកមួយនៃដំណើរដ៏មិនគួរឱ្យជឿ៕