ផ្ទះនៅជប៉ុន ត្រូវបានបោះបង់ចោលរាប់លានខ្នង ខណៈខ្លះលក់ត្រឹមត.ម្លៃ៥០០$ ព្រោះមូលហេតុធំៗ៤នេះ
Kan DaraFEBRUARY 28 20253.6 K views

ការកើនឡើងនៃចំនួនផ្ទះដែលគេបោះបង់ចោលនៅប៉ុន គឺជាបញ្ហាសង្គមដ៏ធំមួយ។ បើតាមការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃជប៉ុន ចំនួនផ្ទះទំនេរបានកើនដល់ប្រមាណ ១៣.៦លានខ្នង ក្នុងឆ្នាំ២០២៣ ដែលស្មើនឹង ១៤% នៃចំនួនផ្ទះសរុបក្នុងប្រទេស។ ខាងក្រោមនេះ គឺជាមូលហេតុចម្បងធំៗ៤ ធ្វើឲ្យវិបត្តិនេះកើតឡើង៖

 

១/. ប្រជាជនចាស់ និងអត្រាកំណើតចុះខ្សោយ៖ ជប៉ុនមានប្រជាជនចាស់ជាង ៦៥ឆ្នាំ ដល់ទៅ ៣០% ដែលមានន័យថាមនុស្សចាស់ៗជាច្រើនទទួលមរណភាពដោយគ្មានអ្នកស្នងមរតកផ្ទះ។ មិនតែប៉ុណោះ អត្រាកំណើតកូនទាបបំផុតក្នុងប្រវត្តិសាស្ត្រ បានធ្វើឱ្យចំនួនប្រជាជនថយចុះមួយលាននាក់ក្នុងមួយឆ្នាំៗ។

 

២/. ការផ្លាស់ប្តូររបត់រស់នៅទៅទីក្រុងធំៗ យុវជនភាគច្រើនចាកចេញពីជនបទ ដើម្បីរកការងារនៅក្រុងធំៗដូចជា Tokyo, Osaka និង Yokohama ជាដើម ខណៈផ្ទះនៅតំបន់ជនបទ គ្មានអ្នកទិញ ទោះបីមានតម្លៃទាបក៏ដោយ។

 

/. ផ្ទះចាស់ និងច្បាប់អចលនទ្រព្យ ផ្ទះចាស់ៗជាច្រើនមិនមានតម្លៃក្នុងទីផ្សារ ដោយសារត្រូវការជួសជុលច្រើន។ លើសពីនេះ ច្បាប់ពន្ធនៅជប៉ុនលើកលែងអតិថិជនអោយប្រើផ្ទះចាស់ ដោយសារពន្ធអចលនទ្រព្យលើដីទាបជាងលើអគារ ដែលធ្វើឲ្យអ្នកស្នងមរតកមិនចង់ទទួលខុសត្រូវលើផ្ទះចាស់ទាំងនេះ។

 

៤/. ការបាក់បែកផ្ទះចាស់ៗ ការមកទទួលជិវិតនៅក្នុងផ្ទះដែលមិនប្រើប្រាស់ច្រើនឆ្នាំ ត្រូវការជួសជុលខ្លាំង ដែលអាចចំណាយខ្ពស់ជាងតម្លៃទិញផ្ទះទៅទៀត។ ជីវភាពក្នុងគ្រាសេដ្ឋកិច្ចធ្លាក់ចុះធ្វើឱ្យមនុស្សខ្លះលែងសាងសង់ថ្មី ប៉ុន្តែរកផ្ទះថ្មីនៅក្រុងធំៗជំនួសវិញ។

 

គួរជម្រាបផងដែរថា ដើម្បីដោះស្រាយបញ្ហាខាងលើ រដ្ឋាភិបាលជប៉ុនបានផ្តល់លុយ ឬជូនផ្ទះចាស់ដោយឥតគិតថ្លៃ ដើម្បីទាក់ទាញអ្នកមកស្នាក់នៅ។ ក្នុងនោះមានកម្មវិធីលក់ផ្ទះតម្លៃត្រឹម ៥០០ដុល្លារ - ៥,០០០ដុល្លារ សម្រាប់អ្នកចង់រស់នៅក្នុងតំបន់ជនបទ។ រីឯម្ចាស់ផ្ទះផ្ទាល់ អ្នកខ្លះបានបំលែងទៅជាសណ្ឋាគារ, ច្នៃចេញជាផ្ទះបុរាណ ឬកន្លែងធ្វើការក្នុងជនបទតែម្តង៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia