មិនធម្មតា! ត្រឹម១សប្តាហ៍ Microsoft កាត់បុគ្គលិកជិត ពីរពា.ន់នាក់ ផ្នែកGaming ព្រោះមូលហេតុធំទាំងនេះ
Kan DaraJANUARY 26 2024101 views

ត្រឹមរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ក្រុមហ៊ុនលំដាប់ពិភពលោក Microsoft បញ្ឈប់បុគ្គលិកចំនួន ១៩០០នាក់ នៅក្នុងផ្នែក Gaming របស់ខ្លួន។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Reuters ចុះនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

 

យ៉ាងណាមិញ ចំពោះមូលហេតុនៃការបង្ខំចិត្តកាត់បុគ្គលិករាប់ពាន់នាក់យ៉ាងកំរោលបែបនេះគឺដោយសារ ការអនុវត្តតាមផែនការប្រតិបត្តិសម្រាប់ឆ្នាំថ្មី និងការសើរើដកចេញនូវតួនាទីមិនចាំបាច់ផ្សេងៗដើម្បីកាត់បន្ថយចំណាយ។

 

ក្នុងនោះ លោក Phil Spencer នាយកប្រតិបត្តិក្រុមហ៊ុន Microsoft Gaming បានសរសេរនៅលើគណនី X (អតីត Twitter) របស់ខ្លួនយ៉ាងដូច្នេះថា៖ «ជាផ្នែកមួយនៃការដំណើរការនេះ យើងបានធ្វើការសម្រេចចិត្តដ៏ឈឺចាប់ដើម្បីកាត់បន្ថយទំហំនៃកម្លាំងការងារផ្នែកហ្គេមរបស់យើងប្រហែល ១៩០០ តួនាទីក្នុងចំណោមមនុស្សសរុប ២២,០០០នាក់»

 

គួរជម្រាបថា ក្រៅពីការបញ្ឈប់បុគ្គលិករាប់ពាន់នាក់របស់ក្រុមហ៊ុន Microsoft កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតខ្នាតយក្ស eBay បានប្រកាសថាខ្លួននឹងកាត់បន្ថយការងារចំនួន ១,០០០កន្លែងបន្ថែមផងដែរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia