ដំណើរកម្សាន្តទេសចរណ៏អន្តរជាតិ MG Cyberster Global Tour មកកាន់ប្រទេសកម្ពុជា
Makara ChhamMARCH 21 2024

នេះជាលើកទី១ហើយដែលក្រុមហ៊ុនរថយន្ដល្បីល្បាញ MG នាំយកឡានម៉ាកល្បី MG Cyberster មកដល់ទឹកដីស្រុកយើង ហើយបំពាក់ផ្លាកលេខ “ កម្ពុជា MG.CYBER” ថែមទៀត ដែលជាប្រភេទរថយន្ដស្ព័រដំបូងគេបង្អស់ ។

10

ម្សិលមិញថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៤ ក្រុមហ៊ុន MG Cambodia បានបើកកម្មវិធីស្វាគមន៍ការមកដល់របស់រថយន្ដ MG Cyberster មួយគ្រឿង ពណ៌ក្រហមយ៉ាងប្រណិត និងស្រស់ស្អាត ដែលធ្វើឡើងជាពិសេសសម្រាប់ The Turner Twins ដែលបានជិះឡានរថយន្ដ MG មកដល់ប្រទេសកម្ពុជាដែរ ។

ហើយបន្ដចាកចេញទៅកាន់ប្រទេសផ្សេងទៀតជាមួយរថយន្ដ MG Cyberster ទៅបណ្ដាប្រទេសផ្សេងៗទៀតដែលមានក្រុមហ៊ុន MG និង Showroom នៅទីនោះ ។

11

អ្នកធ្វើដំណើរផ្សងព្រេង លោក Ross និង Hugo Turner (Twin) នឹងជិះរថយន្ដ MG Cyberster ឲ្យបានមាន 10,000 Mile ដែលប្រមាណ ១សែន ៥ពាន់គីឡូម៉ែត្រពីទីក្រុង ឡុងដ៏ ទៅកាន់សៀងហៃ ជាមួយដំណើរដ៏វែងឆ្ងាយ ដែលប្រើប្រាស់ជាមួយរថយន្ដ MG Cyberster ជាប្រភេទរថយន្ដ Sport Car នេះ ។

14

ខួប ១០០ ឆ្នាំរបស់ MG ក្រុមហ៊ុនបានបញ្ចេញរថយន្ដនេះនៅលើទីផ្សារតែ ១០០ គ្រឿងប៉ុណ្ណោះ ហើយពេលនេះកម្ពុជាយើងក៏មានមួយគ្រឿងដែរ ។

MG Cambodia បានប្រារព្វធ្វើកម្មវិធីជាច្រើន ដែលមានការសំដែងសិល្បៈរបាំជូនពរ និង Mr Kim ជានាយកគ្រប់គ្រងផ្នែកលក់របស់ MG ឡើងមានចំណាប់អារម្មណ៍ ក៏ដូចជាស្វាគមន៍ការមកដល់រថយន្ដ MG Cyberster និង Mr Ross, Hugo Turner ដែលបានមកដល់ប្រទេសកម្ពុជា និងលើកសរសើរអំពីក្រុមហ៊ុន MG ដែលជាក្រុមហ៊ុនលក់រថយន្ដដាច់ខ្លាំងមួយនៅកម្ពុជា ដែលមានសហការគ្នាយ៉ាងល្អផងដែរ ។

15

ក្នុងនោះ The Turner Twins ក៏បានថ្លែងចំណាប់អារម្មណ៍ និងអារម្មណ៍រំភើបដែលបានមកដល់កម្ពុជា ជាមួយរថយន្ដ MG Cyberster ហើយរយៈពេលខ្លី ក៏ត្រៀមជិះចាកចេញទៅកាន់ប្រទេសផ្សេងទៀតជាមួយបេសកម្មរបស់លោកផងដែរ ។

16

ជាពិសេសក៏មានការលែងល្បែងកម្សាន្ដប្រពៃណីខ្មែរ “បោះ អង្គញ់” នៅបរិវេន Showroom MG Cambodia ដែរ និងមានការជូនវត្ថុអនុស្សាវរីយ៍ ក្រមាខ្មែរ ទៅកាន់ Twin ផងដែរ និងមានការផ្ដល់ជូនរង្វាន់ទូរស័ព្ទដៃ iPhone 15 ទៅកាន់ភ្ញៀវពិសេសដែលបានណែនាំ MG ទៅកាន់អតិថិជនផ្សេងទៀត ចំនួន ១០ រង្វាន់ផងដែរ ៕

891213752

Makara Chham

អត្ថបទសរុប៖ 34

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia