ភ្នំពេញ, ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥, ក្រុមហ៊ុន MG Cambodia បានបញ្ជាក់យ៉ាងផ្លូវការថាគ្រប់រថយន្តនិងផ្នែកគ្រឿងបន្លាស់រថយន្តទាំងអស់របស់ខ្លួនដែលមានលក់នៅកម្ពុជា គឺត្រូវបាននាំចូលជាផ្លូវការដោយផ្ទាល់ពីរោងចក្រផលិតរថយន្ត MG អន្តរជាតិដែលមានស្តង់ដារត្រឹមត្រូវ និងទទួលស្គាល់ជាអន្តរជាតិ។ ការនាំចូល និងដឹកជញ្ផូនតាមផ្លូវទឹកឆ្លងកាត់សមុទ្រពីបរទេស ដោយមិនឆ្លងកាត់តាមប្រទេសជិតខាងដូចជា វៀតណាម ឬ ថៃ ឡើយ។ នេះគឺជាការធានាលើការត្រួតពិនិត្យគុណភាព និងបង្កើនទំនុកចិត្តចំពោះអតិថិជននៅកម្ពុជា។
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តចំពោះទីផ្សារកម្ពុជា គឺក្រុមហ៊ុន MG បានពង្រីកបន្ថែមលើបណ្ដាញផ្នែកលក់យ៉ាងឆាប់រហ័ស និងកំពុងអភិវឌ្ឍជាបន្តបន្ទាប់ ដោយបច្ចុប្បន្ននេះក្រុមហ៊ុនដំណើរការចំនួន 4 សាខានៅរាជធានីភ្នំពេញទឹកថ្លា, ផ្លូវ៦០ម៉ែត្រ និងតាមបណ្តាខេត្តសំខាន់ៗដូចជា ខេត្តសៀមរាប និងបាត់ដំបង។ គ្រប់សាខាទាំងអស់របស់ MG គឺមិនត្រឹមតែផ្តល់ជូននូវរថយន្តថ្មីដែលមានគុណភាពខ្ពស់ និងមជ្ឈមណ្ឌលសេវាកម្មក្រោយពេលលក់នោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានសំខាន់សម្រាប់ការបង្កើតឱកាសការងារ, ការអភិវឌ្ឍលើជំនាញបច្ចេកទេសក្នុងវិស័យយានយន្ត និងការវិនិយោគរយៈពេលវែងលើសេដ្ឋកិច្ចកម្ពុជាផងដែរ។
ក្រុមហ៊ុន MG Cambodia បានលើកឡើងថា៖ “MG គឺមិនមែនត្រឹមតែជាម៉ាកយីហោរថយន្តចក្រភពអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែគ្រប់រថយន្តទាំងអស់ដែលយើងបានលក់ចេញ គឺជាផ្នែកមួយនៃបេសកកម្មដ៏ធំបំផុតក្នុងការរួមគ្នាអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនលើវិស័យយានយន្ត។ យើងក៏មានមោទនភាពក្នុងការគាំទ្រសេដ្ឋកិច្ចក្នុងស្រុក ដែលមិនត្រឹមតែតាមរយៈការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុននោះទេ ប៉ុន្តែតាមរយៈការវិនិយោគជាបន្តបន្ទាប់ក្នុងសហគមន៏ និងជួយដល់ប្រជាជនកម្ពុជាយើងដោយការបង្កើតឱកាសការងារជាច្រើន ព្រមទាំងការពង្រីកបណ្តាញផ្នែកលក់ជាបន្តបន្ទាប់នៅតាមបណ្តាខេត្ត និងការដាក់ដំណើរការអាជីវកម្មយ៉ាងមានការទំនួលខុសត្រូវខ្ពស់ផងដែរ”។
នៅក្នុងចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន ក្រុមហ៊ុន MG Cambodia ក៏បានប្តេជ្ញាចិត្តក្នុងការវិនិយោគលើទំនួលខុសត្រូវសង្គម (Corporate Social Responsibility) ដោយចូលរួមគាំទ្រផលិតផលក្នុងស្រុក កសិករខ្មែរ និងអាជីវកម្មតូចៗ តាមរយៈការចូលរួមជាមួយសហគមន៍លើកិច្ចសហប្រតិបត្តិការនានា និងចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ផ្សេងៗរបស់សង្គម ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់ប្រជាជនកម្ពុជាប្រកបដោយនិរន្តរភាព។
ក្រុមហ៊ុន MG Cambodia ក៏បន្តចូលរួមគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា ដោយមិនត្រឹមតែផ្តល់នូវរថយន្តល្អប៉ុណ្ណោះទេ ប៉ុន្តែជាមួយនឹងសកម្មភាពដ៏មានអត្ថន័យតាមរយៈការបង្កើតអត្ថប្រយោជន៍ដល់សហគមន៍, ការពង្រីកសហគ្រាស និងជំរុញការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ MG Cambodia នឹងបន្តនាំចូលរថយន្តថ្មីដែលមានគុណភាពល្អ និងទំនើប សម្រាប់ប្រជាជនកម្ពុជា ដោយគោរពតាមគុណតម្លៃនៃការចូលរួមគាំទ្រសហគមន៏ដោយមានទំទួលខុសខ្ពស់ និងផ្តល់នូវផលិតផលដែលមានទំនុកចិត្តបំផុត។
អំពី ក្រុមហ៊ុន MG Cambodia: រថយន្ត MG ត្រូវបាននាំចូលមកប្រទេសកម្ពុជា ដោយក្រុមហ៊ុនធំ TF Motors ដែលជាអ្នកនាំចូលនិងចែកចាយផ្តាច់មុខនូវរថយន្តថ្មី MG មកកាន់ព្រះរាជាណាចក្រកម្ពុជា។ រថយន្ត MG ក៏ត្រូវបានគេទទួលស្គាល់ថាជាម៉ាកយីហោរថយន្តចក្រភពអង់គ្លេសដែលគំនិតច្នៃប្រឌិតលើការរចនាយានយន្ត, មានសមត្ថភាពការបើកបរខ្ពស់ និងជាពិសេសគឺមានតម្លៃសមរម្យ ដោយផ្តល់ជូននូវជម្រើសរថយន្តថ្មីដ៏ទូលំទូលាយដែលសមស្របទៅនឹងតម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃនៃអ្នកបើកបរក្នុងប្រទេសកម្ពុជា។