ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញជាផ្លូវការនូវរថយន្តបែបស្ព័រស៊េរីថ្មីម៉ូឌែល MG7 ឆ្នាំ2025 ដែលតំណាងឱ្យភាពស៊ីវិល័យ និងភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាទំនើបចុងក្រោយ
Daneth MechJULY 29 2024

ក្រុមហ៊ុន MG Cambodia ពិតជាមានមោទនភាពក្នុងការបើកបង្ហាញនូវរថយន្តស៊េរីថ្មីចុងក្រោយបង្អស់របស់ខ្លួនគឺម៉ូឌែល All-New MG7។ រថយន្តនេះគឺជាស្នាដៃថ្មីនៃរថយន្តទំនើបពីអ្នកផលិតរថយន្តMG រួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប ការរចនាដ៏ទាក់ទាញ និងមានដំណើរការបើកបរខ្លាំងគ្មានគូរប្រៀប។ ជាមួយនឹងម៉ូឌែលថ្មី MG7 បានផ្តល់នូវបទពិសោធន៏បើកបរយ៉ាងល្អដែលត្រូវបានកំណត់ដោយមុខងារប្រើប្រាស់ទំនើបៗដ៏សំបូរបែប និងមានភាពប្រណិត។

កម្មវិធីសម្ភោធជាផ្លូវការរថយន្ត All New MG7 ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ Sun and Moon Riverside ដែលកម្មវិធីរៀបចំឡើងលើសពីការបង្ហាញវត្តមានរថយន្តថ្មីទៅទៀត ដែលកម្មវិធីនេះបានរៀបចំឡើងយ៉ាងអន្ធឹកអន្ធាប់ដើម្បីអបអរសាទរវត្តមានដ៏អស្ចារ្យនៃការច្នៃប្រឌិតថ្មីរបស់MG។ ភ្ញៀវកិត្តិយសជាច្រើនបានចូលរូមនិងរីករាយជាមួយការពិសាភោជនាហារនាពេលរាត្រី និងទទួលយកនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យដូចជា ការបើកបង្ហាញវត្តមានរថយន្តស៊េរីថ្មី MG7 និងទស្សនារថយន្តផ្ទាល់, ការដើរបង្ហាញម៉ូតពីក្រុមរបស់លោក Oliva Kong, ការគូររូប, ការរាំកម្សាន្តជាមួយ DJ ដែលញាំងបរិយាកាសកាន់តែរីករាយបំផុតនារាត្រីដ៏អស្ចារ្យនេះ។

Photo 2024 07 29 16 56 59 (2)

Photo 2024 07 29 16 56 57

MG7 បានរចនារូបរាងយ៉ាងលេចធ្លោ និងបំពាក់នូវបច្ចេកវិទ្យាទំនើបៗដែលជាភាពទាក់ទាញយ៉ាងខ្លាំង។ ការបើកបង្ហាញវត្តមានរថយន្តនេះគឺជាការផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់អ្នកគាំទ្រ MG ជាមួយនឹងរថយន្តថ្មីដែលបំពាក់ដោយភ្លើង LED មានការរចនាដូចភ្នែកខ្លាកំណាច, កាងទប់ខ្យល់អូតូ(Auto Spoiler) អមនឹងទ្វារឃ្លុបក្រោយអូតូដែលពិតជាកម្រមាននៅលើរថយន្តប្រភេទ Sedan។ លក្ខណៈពិសេសទាំងនោះបានបង្ហាញពីភាពអស្ចារ្យ និងសមត្ថភាពខ្លាំងរបស់រថយន្ត។ នៅផ្នែកខាងក្នុងរថយន្ត MG7 វិញបានរចនាឡើងយ៉ាងធំទូលាយនិងផ្តល់នូវកៅអីស្ព័រពូកស្បែក Nappa និងពណ៌ដ៏ទាន់សម័យយ៉ាងប្រណិត។ ផ្នែកកាប៊ីនក្នុង​ត្រូវបាន​តុបតែង​ដោយ​សម្ភារៈស្តង់ដារ​ដែល​មាន​គុណភាព​ខ្ពស់ដ៏ល្អឥតខ្ចោះ រួមជាមួយភ្លើង ambient អាចប្តូរពណ៌បានយ៉ាងទាក់ទាញនិងស៊ីវិល័យបំផុត។ រថយន្ត MG7 គឺមិនត្រឹមតែជារថយន្តស្ព័រប៉ុណ្ណោះទេ តែវាបានផ្តល់នូវភាពប្រណិតនិងច្នៃប្រឌិតបំផុត។

Photo 2024 07 29 16 56 58

Photo 2024 07 29 16 56 56

MG7 ក៏ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ដែល​មាន​សមត្ថភាព​ខ្ពស់ក្នុងការ​ផ្តល់​នូវ​ថាមពលខ្លាំង និងមាន​ប្រសិទ្ធភាព​ខ្ពស់គួរ​ឱ្យ​ចាប់​អារម្មណ៍។ សំឡេងរោទិ៏ចេញពីបំពង់ស៊ីមាំងទាំង4របស់រថយន្តគឺប្រៀបដូចជារថយន្តស្ព័រ supercar ដ៏ទំនើបដោយគ្រាន់តែចុចប៊ូតុងមួយដើម្បីប្តូរសំឡេងស៊ីមាំងបានតែម្តង។ មិនថាបើកបរលើផ្លូវក្នុងទីក្រុង ឬជិះលើផ្លូវហាយវេនោះទេ ក៏រថយន្ត MG7 ផ្តល់នូវការធ្វើដំណើរយ៉ាងរលូន និងស័ក្តសមជារថយន្តស្ព័រដែលបើកបរនាយុគសម័យថ្មីនេះ។ ប្រព័ន្ធគ្រឿងក្រោម​កម្រិត​ខ្ពស់ ផ្តល់ការបើកបរនឹងល្អ ព្រមទាំងមានប្រព័ន្ធ​គ្រប់គ្រង​ពត៌មាន​ជាក់លាក់ ​ដែលធ្វើ​ឱ្យម្ចាស់រថយន្តមាន​ភាព​រីករាយ​ក្នុង​ការ​បើកបរ ហើយក៏ផ្តល់នូវការ​សន្សំសំចៃ​ប្រេងបានល្អផងដែរ។

Photo 2024 07 29 16 57 04 (2)

Photo 2024 07 29 16 56 59

Photo 2024 07 29 16 56 57 (2)

ចំណែកប្រព័ន្ធសុវត្ថិភាពវិញគឺជាអាទិភាពចម្បងរបស់រថយន្ត MG7 ដោយវាត្រូវបានបំពាក់ដោយមុខងារជាច្រើនក្នុងការជំនួយដល់អ្នកបើកបររួមមានប្រព័ន្ធគ្រប់គ្រងលំនឹងពេលបើកបរ, ប្រព័ន្ធជំនួយពេលបើកបរខុសគន្លងផ្លូវ, ប្រព័ន្ធហ្វ្រាំងABSចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ, ប្រព័ន្ធកំណត់ល្បឿនថេរ និងកាមេរ៉ា360ដឺក្រេមើលមួយជុំរថយន្ត។ល។ ប្រព័ន្ធសុវត្ថិភាពទាំងនោះបានធ្វើការរួមគ្នាដើម្បីផ្តល់នូវទំនុកចិត្តនៃការបើកបរដើម្បីធានាបានថារាល់ការបើកបរគឺមានសុវត្ថិភាពនិងរីករាយបំផុត។ កាន់តែពិសេសក្រុមហ៊ុន MG ផ្តល់ការធានារហូតដល់ទៅ 5ឆ្នាំ ឬ 150,000Km ទៀតផង។

Photo 2024 07 29 16 57 01 (2)

Photo 2024 07 29 16 57 01

ម្យ៉ាងវិញទៀត ដើម្បីអបអរសាទរពិធីសម្ពោធជាផ្លូវការរថយន្ត MG7 នេះក្រុមហ៊ុន MG ក៏កំពុងផ្តល់ជូននូវប្រម៉ូសិនពិសេសគឺ ប័ណ្ណញាំអហារអភិជននៅ Yuzu Omakase សម្រាប់មនុស្សពីរនាក់ ដល់អតិថិជនដែលកក់ទិញរថយន្ត MG7 ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែសីហា ឆ្នាំ2024។ ការផ្តល់ជូនពិសេសនេះគឺផ្តល់នូវបទពិសោធន៍ថ្មីមួយទៀតក្នុងការទទួលទានអាហារអភិជនដ៏ប្រណិតនៅភោជនីយដ្ឋានជប៉ុនលំដាប់កំពូលមួយក្នុងទីក្រុង ហើយការផ្តល់ជូនពិសេសនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ MG ក្នុងការផ្តល់ជូនមិនត្រឹមតែរថយន្តទំនើបប៉ុណ្ណោះទេ ប៉ុន្តែជា Lifestyle ដែលរស់នៅប្រកបដោយប្រណិតភាព និងភាពទាន់សម័យ។

Photo 2024 07 29 16 57 04 (2)

លោក អ៊ុំ គីម អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានមានប្រសាសន៏ថា “នៅពេលដែលពិភពលោកនៅតែបន្តវិវឌ្ឍន៏នូវបច្ចេកវិទ្យាទំនើបៗ យើងក៏នៅតែបន្តការខិតខំនិងប្រកួតប្រជែងខ្លួន ដើម្បីក្លាយជាជម្រើសល្អបំផុតនៅក្នុងទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជា តាមរយៈការផ្តល់រថយន្តទំនើបស៊េរីថ្មីៗនិងផ្តល់នូវសេវាកម្មល្អជូនដល់អតិថិជនដែលជាគ្រួសារ MG ផងដែរ។ ម្យ៉ាងវិញទៀត តាមរយៈការទិញរថយន្តម្តងហើយម្តងទៀត និងការណែនាំបន្តពីអ្នកប្រើប្រាស់រួច បានធ្វើឱ្យ MG បន្តបង្កើនការលក់និងទទួលសមាជិកថ្មីជាច្រើនរៀងរាល់ថ្ងៃ ព្រមទាំងពង្រីកបន្ថែមនូវសាខាថ្មីបន្តទៀតរួមមានដូចជា ខេត្តបាត់ដំបងជាដើម។ ខណៈដែលក្រុមហ៊ុនMG គឺជាម៉ាកយីហោរបស់ចក្រភពអង់គ្លេសដែលមានឫសគល់ប្រវត្តិសាស្ត្រនៅក្នុងការផលិតរថយន្តស្ព័រ ដូច្នេះហើយទើបធ្វើឱ្យរថយន្ត MG7 ផ្តល់នូវជម្រើសល្អក្នុងការប្រើប្រាស់រថយន្តថ្មីបែបស្ព័រដែលមានតម្លៃសមរម្យនិងមានលក្ខណៈពិសេសខុសពីដៃគូរប្រកួតប្រជែងរបស់ខ្លួន។”

Photo 2024 07 29 16 57 02

Photo 2024 07 29 16 57 05

Photo 2024 07 29 16 57 06

សរុបមក ការ​បង្ហាញនូវវត្តមាន​រថយន្ត MG7 គឺជា​សញ្ញានៃភាពរីកចម្រើន​ថ្មី​មួយទៀតហើយ​សម្រាប់ក្រុមហ៊ុន MG ដោយ​បាន​កំណត់នូវ​ស្តង់ដារ​ថ្មី​ក្នុង​ត្រកូល​ sedan អមជាមួយនឹងការរួមបញ្ចូលគ្នានៃការរចនាដ៏ប្រណិតស៊ីវិល័យ បំពាក់ដោយបច្ចេកវិទ្យាទំនើបៗ និងដំណើរការបើកបរខ្លាំងដែលសុតសឹងជាលក្ខណៈពិសេសរបស់ MG7 ហើយរថយន្តនេះនឹងក្លាយទៅជាតួឯកក្នុងផ្នែករថយន្តស៊ីឌាននៅកម្ពុជាដែលទទួលបានការចាប់អារម្មណ៏ខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្តថ្មី។ បន្ថែមពីលើបទពិសោធន៍ក្នុងការបើកបររថយន្តស្ព័រ MG7 នឹងផ្តល់នូវមធ្យោបាយធ្វើដំណើរដែលជាដៃគូរពិតប្រាកដ និងត្រឹមត្រូវបំផុត។

Photo 2024 07 29 16 57 03

Photo 2024 07 29 16 57 04

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia