ជួបបញ្ហាផ្ទួនៗ! ក្រុមហ៊ុន Meta ទើបបិទការិយាល័យធំ១ ខណៈផេកធំៗកំពុងបាត់ចំនួន Follower ច្រើនហើយ
នៅ ហៀងOCTOBER 12 20222.5 K views

ចូលឆ្នាំ២០២២នេះក្រុមហ៊ុន Meta ហាក់បីដូចជាជួបនៅបញ្ហាជាច្រើន តួយ៉ាងក្រុមហ៊ុនមួយនេះទើបតែប្រកាសបិទអូហ្វីសធំមួយរបស់ខ្លួននៅក្នុងទីក្រុងញូវយ៉ទឹកដីអាមេរិក។ នេះបើយោងទៅតាមការចុះផ្សាយដោយសារព័ត៌មាន finance yahoo ។

ទាក់ទិនទៅនឹងការបិទអូហ្វីសនេះដែរ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta គឺអ្នកស្រី Jamila Reeves បានប្រាប់ថារាយការណ៍ថា ដោយសារតែក្រុមហ៊ុន Meta ត្រូវប្តូរទីតាំងអូហ្រ្វីថ្មីទៅកាន់តំបន់ Hudson Yards និង Farley  ក្នុងនោះក៏មានការកាត់បន្ថយបុគ្គលិកមួយចំនួនផងដែរ ហើយបញ្ហាកាន់តែធំជាងនេះទៅទៀតនោះគឺហ្វេសប៊ុកបានដូរក្បាលម៉ាស៊ីនចាស់វស្សាម្នាក់គឺអ្នកស្រី​ Sheryl Sandberg ដែលជាស្រ្តីឆ្នើមម្នាក់ដែលធ្វើឱ្យក្រុមហ៊ុន Meta រីកចម្រើនអស់រយៈពេល១៤ឆ្នាំហើយ ។

យ៉ាងណាមិញការបិទអូហ្វីសនេះដែរ ក៏មានការបែកធ្លាយព័ត៌មានជាច្រើន ដោយសារតែក្រុមហ៊ុន Meta កំពុងតែធ្លាក់ចំណូលខ្លាំង ពីការផ្សព្វផ្សាយពាណិជ្ជកម្ម ការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន TikTok ដោយមួយរយៈហ្វេសប៊ុក​ និង Instagram មានការកូបពីតាម Flatform របស់ TikTok ច្រើន ហើយបញ្ហាធំបំផុត ដែលហ្វេសប៊ុកកំពុងជួបគឺការឹតបន្តឹងឯកជនភាពពីក្រុមហ៊ុន Apple លើការតាមដានអ្នកប្រើប្រាស់។

តួយ៉ាងកាលបីថ្មីៗនេះមានផេកហ្វេសប៊ុកដែលមានចំនួនអ្នក Like និង Follower រាប់ម៉ឺន និងរហូតលាននាក់ បានបាត់ចំនួន Follower និង Like ដោយមិនដឹងខ្លួន ដូចជាបណ្តាសាព័ត៌មានធំៗ New York Times, Washington Post, Huffington Post, The Hill, USA Today, New York Post និង Newsweek ជាដើម  ហើយនៅកម្ពុជាក៏មានបងប្អូនមួយចំនួនបានជួបករណីដូចខាងលើនេះដែរ ។

ទោះបីជាយ៉ាងណាក៏ដោយកាលពីខែ មេសា និង មិថុនា កន្លងទៅនេះ ក្រុមហ៊ុន Meta បានប្រកាសថាខ្លួនបានចាត់វិធានការប្រឆាំងនឹងករណីចំនួនពីរ ដោយករណីទីមួយនោះគឺរកឃើញ suspected bot accounts ចំនួន១.៤ពាន់លាននាក់ ចំណែកឯករណីមួយទៀតនោះគឺ fake accounts មានប្រមាណជា ១.៦ពាន់លាននាក់ឯណ្ណោះ ។

អត្ថបទដោយ : នៅ ហៀង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia