ដូចប្រិយមិត្ដបានជ្រាបរួចមកហើយ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group) បានរៀបចំពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី ដែលជាទីក្រុងរណបថ្មី១នៅតំបន់អរិយក្សក្រ។ ដោយកម្មវិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មន្ដ្រីរាជការ និងថ្នាក់ដឹកនាំក្រុមហ៊ុន ព្រមជាមួយនឹងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។
តាមការបញ្ជាក់ពីក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប បានឲ្យដឹងថា គម្រោងទីក្រុងមេគង្គឃី នេះមានទំហំ ២១០ ហិកតា មានទីតាំងស្ថិតនៅតាមបណ្ដោយមាត់ទន្លេមេគង្គ ក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ ដោយក្នុងនោះផ្ទៃដី ១៤០ ហិកតានៃគម្រោងទាំងមូល ក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍ជាអគារពាណិជ្ជកម្ម ផ្សារទំនើប មណ្ឌលអប់រំ មណ្ឌលទេសចរណ៍ និងសណ្ឋាគារស្ដង់ដារអន្ដរជាតិជាដើម។ ដោយឡែកផ្ទៃដីចំនួន ៧០ ហិកតាទៀតក្រុមហ៊ុននឹងអភិវឌ្ឍន៍សេដ្ឋារចនាសម្ព័ន្ធដូជា ផ្លូវ សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតងតាមដងទន្លេដ៏ធំទូលាយផងដែរ។
យ៉ាងណា មុននឹងគម្រោងទីក្រុងមេគង្គឃី លេចរូបរាងឡើងទាំងស្រុង ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ក៏បានបង្ហាញពីគំរូបប្លង់នៃគម្រោងទីក្រុងរណបថ្មីរបស់ខ្លួននេះផងដែរ ដោយមើលទៅមានភាពទំនើប និងស្រស់ស្អាត មិនចាញ់ទីក្រុងរណបដទៃផ្សេងឡើយ។ ដូច្នេះកុំឲ្យខាតពេលវេលាយូរសូមទស្សនាវីដូអូនៃគំរូប្លង់នៃគម្រោងទីក្រុងថ្មីនេះដូចខាងក្រោម៖