មកខ្មែរហើយ! ទីបំផុតយីហោកាហ្វេ ដ៏ល្បីបំផុតរបស់ប្រទេសកូរ៉េបានមករកស៊ីនៅកម្ពុជាជាលើកដំបូងហើយ
ធី ស្រីល័ក្ខSEPTEMBER 15 202531 views

នៅទីបំផុតយីហោកាហ្វេដ៏ល្បីបំផុតរបស់ប្រទេសកូរ៉េខាងត្បូង បានសម្រេចមករកស៊ីជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ខណៈយីហោកាហ្វេមួយនេះមានឈ្មោះថា Mega MGC Coffee ដែលគ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ ២០២៦ ដែលផ្តល់នូវកាហ្វេ និងភេសជ្ជៈសំបូរបែប និងការបន្ថែមមុខម្ហូបនិងភេសជ្ជៈក្នុងស្រុក និងការទទួលបាននូវបទពិសោធន៏ដូចនៅប្រទេសកូរ៉េផងដែរ។​

 

ចំពោះយីហោ Mega MGC Coffee គឺជាម៉ាកយីហោកាហ្វេដ៏ល្បីមួយដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ មកម្លេះ ដែលបច្ចុប្បន្ននេះត្រូវបានគ្រប់គ្រង់ដោយក្រុមហ៊ុន Annhouse Co., Ltd​ ខណៈម៉ាកហាងកាហ្វេមួយនេះបានរីកលូតលាស់យ៉ាងឆាប់រហ័ស ដែលគិតមកដល់ពេលនេះវាមានហាងរហូតដល់ ៣៩០០​ ទូទាំងប្រទេសកូរ៉េ។

4

ជាមួយគ្នានោះដែរ សម្រាប់យីហោ Mega MGC Coffee គឺមានភាពល្បីល្បាញយ៉ាងខ្លាំងនៅប្រទេសកូរ៉េ ដោយសារតែការលក់កាហ្វេដែលមានកែវធំៗ បរិមាណច្រើនគុណភាពខ្ពស់ តម្លៃសមរម្យចំណែកការប្រើប្រាស់កាហ្វេអារ៉ាប៊ូការសុទ្ធ១០០% តែម្តង។ អ្វីដែលកាន់តែទាក់ទាញនោះ ពាក្យស្លោករបស់ Mega MGC Coffee គឺ មានកាហ្វេ មានក្តីសុខ”  “កាហ្វេច្រើន សប្បាយច្រើន” “កាហ្វេច្រើន កើនសប្បាយដោយ​ផ្តល់កាហ្វេដែលមានបរិមាណច្រើនគុណភាពល្អនិងតម្លៃសមរម្យ។

5

គូសបញ្ជាក់ថា យីហោ Mega MGC Coffee ផ្តល់សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ អោយទៅក្រុមហ៊ុន សៃសាន់ ប្រាឌើរ ហូលឌីង ដែលជាសាជីវកម្មកម្ពុជា ល្បីល្បាញខាងវិស័យជាច្រើនដូចជា​ វិស័យម្ហូបអាហារ (Food & Beverage) វិស័យលក់រាយ (Retail)​ វិស័យបច្ចេកវិទ្យា (Technology) និងវិស័យសំណង់ (Construction)៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia