អាយុក្រោម៣០ មិនមានផ្ទះនិងឡាន ឲ្យតែវិនិយោគលើរបស់៣នេះ អ្នកនឹងសល់លុយ សល់ទ្រព្យលឿន
Toeuy HongSEPTEMBER 14 202527 views

អាយុក្រោម៣០ឆ្នាំទោះមិនទាន់មានផ្ទះ មានឡានឬសល់លុយច្រើនមិនថ្វីនោះទេព្រោះអ្នកក៏សល់ពេលច្រើនក្នុងការឈោងចាប់ផ្ទះ លុយនិងឡានជាដើម។ ខាងក្រោមនេះគឺជារឿងសំខាន់ចំនួន៣ដែលអ្នកគួរធ្វើមុនអាយុ៣០ឆ្នាំដើម្បីបង្កើនឥទ្ធិពលរកចំណូលនាពេលអនាគត។

 

១. វិនិយោគលើចំណេះដឹងហិរញ្ញវត្ថុ 

ចំណេះដឹងហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងភាពមានបានដើម្បីសល់លុយ សល់ទ្រព្យក្នុងជីវិត ដូច្នេះអ្នកត្រូវតែមានចំណេះដឹងផ្នែកហិរញ្ញវត្ថុបើអនាគតចង់មានចង់បាន។ ចំណេះដឹងហិរញ្ញវត្ថុជួយឲ្យអ្នកចាត់ចែងលុយបានល្អហើយប្រើលុយឲ្យមានប្រសិទ្ធភាពធ្វើឲ្យលុយអ្នកកាន់តែកើតកូនកើតចៅ។ អ្នកអាចទទួលបានចំណេះដឹងហិរញ្ញវត្ថុតាមរយៈការអានសៀវភៅហិរញ្ញវត្ថុ  ការស្ដាប់និងការអនុវត្តផ្ទាល់ក្នុងជីវិត។

 

២. វិនិយោគលើចំណេះដឹង 

ការវិនិយោគលើចំណេះដឹងគឺជាការដុសខាត់សមត្ថភាពដើម្បីបង្កើនឥទ្ធិពលរកចំណូលឲ្យបានកាន់តែច្រើននាពេលបច្ចុប្បន្ននិងអនាគត់។ ការវិនិយោគលើចំណេះដឹងគឺសំខាន់ដល់ការដុសខាត់សមត្ថភាពដែលមានស្រាប់និងរៀនជំនាញថ្មីៗដែលធ្វើឲ្យអ្នកអាចរកលុយបានកាន់តែច្រើន។ ឧទាហរណ៍បើភាសាអង់គ្លេសអ្នកនៅស្ទើរ អ្នកអាចចាយពេលរៀនអង់គ្លេសបន្ថែមដើម្បីប្រើប្រាស់ភាសាអង់គ្លេសក្នុងការរកចំណូល។

 

៣. វិនិយោគលើការទំនាក់ទំនង 

គេថាទំនាក់ទំនងគឺជាលុយពោលគឺនៅពេលដែលអ្នកមានទំនាក់ទំនងល្អជាមួយមនុស្សដែលមានសមត្ថភាព អ្នកនឹងទទួលបានឱកាសរកចំណូលដូចជា ឱកាសការងារ ឱកាសវិនិយោគនិងឱកាសរកស៊ីជាដើម។ ដូច្នេះអ្នកគួរចេញក្រៅឲ្យបានច្រើនដើម្បីស្គាល់មនុស្សកាន់តែច្រើន មានឱកាសកាន់តែច្រើន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia