ក្រុមហ៊ុនយក្ស Etihad Airways នឹងភ្ជាប់ជើងហោះហើរត្រង់ពីរដ្ឋធានីអាប៊ុយដាប៊ី មកកាន់រាជធានីភ្នំពេញ នៅខែក្រោយ
Bunthoeun KoemSEPTEMBER 14 202543 views

ក្រុមហ៊ុន Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ពិភពលោករបស់ប្រទេសអារ៉ាប់រួម នឹងធ្វើការតភ្ជាប់ជើងហោះហើរត្រង់ពីរដ្ឋធានីអាប៊ុយដាប៊ី មកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះហើយ។ នេះបើតាមការបញ្ជាក់ពីលោក លោក Charles Tan នាយកគ្រប់គ្រងតំបន់អាសុីរបស់ក្រុមហ៊ុន Etihad Airways

547704007 1196477995846290 2089396105650058580 N

ការបញ្ជាក់របស់នាយកគ្រប់គ្រងនៃក្រុមហ៊ុន Etihad Airways ខាងលើត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ។ នៅក្នុងជំនួបនោះ លោក  Charles Tan បានស្នើសុំការគាំទ្រពីឯកឧត្ដមរដ្ឋមន្ដ្រី ហើយលោកថា ជំនួបដ៏មានសារៈសំខាន់នេះ គឺជាផ្លែផ្កាសម្រាប់កម្ពុជាក្នុងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក ក្នុងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា​ទៅដល់គោលដៅក្រុមហ៊ុន។ 

Etihad Airways Airbus A380 A6 Apg Landing at London Heathrow Airport Lhr 800x500

ជាមួយគ្នានេះ ឯកឧត្ដម ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានមើលឃើញសក្ដានុពលដ៏ខ្លាំងក្លានៅកម្ពុជា ដែលជាទីផ្សារទើបនឹងរះ និងការជឿជាក់លើការដឹកនាំដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចបើកការហោះហើរត្រង់ពីរដ្ឋធានីអាប៊ុយដាប៊ី មកកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ នៅថ្ងៃទី៣ ខែតុលា ខាងមុខ ដែលនេះគឺពិតជាជួយដល់កំណើនភ្ញៀវទេសចរមកកាន់កម្ពុជាកាន់តែច្រើនឡើង។

 

គួរជម្រាបផងដែរថា​ កាលពីថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទើបនឹងបើកដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលជាអាកាសយានដ្ឋានធំ និងទំនើបជាងគេនៅកម្ពុជា ប្រភេទ 4F ដែលបានសាងសង់លើផ្ទៃដី ២ ៦០០ ហិកតាស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ។  ខណៈអាកាសយានដ្ឋានថ្មីនេះ អាចទទួលការចុះចតយន្ដហោះខ្នាត់ធំបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747ផងដែរ៕

 

545884623 786236737542163 3302036651692789039 N

544802367 786236740875496 7385820019099607073 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia