ប្រទេសកំពុងរងនូវវិបត្តិសង្គ្រាមឈ្លានពាន បងប្អូនខ្មែរគ្រប់រូបអាចនឹងមានផ្លូវចិត្តមិនសូវនឹងនរ ពេលខ្លះក៏ខឹងជនឃ្លានពាន ពេលខ្លះក៏មានទុក្ខសោក អាណិតទៅដល់ជនភៀសសឹក ក្នុងចិត្តព្រួយបារម្ភឥតស្រាកស្រានចំពោះសុវត្ថិភាពរបស់វីរៈកងទ័ពជួរមុខ ដែលប្រុងខ្លួនគ្រប់ពេលត្រៀមទប់ទល់នឹងសត្រូវ។
យ៉ាងណាមិញ ស្ថិតក្នុងគ្រាដ៏លំបាក និងសោកសៅនេះ ផ្សារទំនើបកូនខ្មែរ ជីបម៉ុង 271 មេហ្គា ម៉ល បានបង្កើតកម្មវិធីសិក្ខាសាលាស្តីពី "ការពង្រឹងថាមពលចិត្ត និងពង្រីកសន្តិភាព" ដើម្បីជាជំនួយផ្លូវចិត្តដល់ប្រជាជនកម្ពុជា និងជូនពរដល់វីវៈកងទ័ព ព្រមទាំងប្រទេសជាតិយើងឱ្យមានសុខសន្តិភាពឡើងវិញ។
សិក្ខាសាលាខាងលើ មានការផ្ដល់ដំបូន្មាន និង អប់រំផ្លូវចិត្តពីវាគ្មិនកិត្តិយស "ព្រះមុនីចរិយាវង្ស ហ៊ុន ខេមរា និងលោកគ្រូ នឹម ឈុន្នី" ដែលមានសកម្មភាពសំខាន់ៗដូចជា ការតាំងសមាធិ ការរៀនពីការរំងាប់សតិ និង ភាពឆេវឆាវ ការតម្រង់ទិស និង យល់ពីការបង្រៀនព្រះធម៌ និង ការចែករំលែកពីរឿងរ៉ាវពីអ្នកចូលរួម នេះជាពេលវេលាល្អមែនទែន ដែលបងប្អូនអាចចូលរួមដើម្បីពង្រឹងសន្តិភាពផ្លូវចិត្តរបស់យើងទាំងអស់គ្នា។ ការសមាធិ អាចជួយឱ្យផ្លូវចិត្តរបស់យើងរឹងមាំ មានតែផ្លូវចិត្តរឹងមាំគ្រប់គ្រាន់ទេ ទើបយើងអាចតស៊ូជម្នះឧបសគ្គនានា ប្រកៀកស្មាសាមគ្គីគ្នា ឆ្លងកាត់ស្ថានភាពដ៏លំបាកមួយនេះ។
សម្រាប់បងប្អូនដែលចូលរួម កម្មវិធីធ្វើឡើងនៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៥ ទីតាំងនៅផ្សារទំនើប ជីបម៉ុង 271 មេហ្គា ម៉ល The Camping ជាន់ទី១ ចាប់ពីម៉ោង ៤:០០ រសៀលតទៅ។ លីងសម្រាប់ចុះឈ្មោះចូលរួមដោយសេរី៖ ចុចទីនេះ