ពិធីចុះហត្ថលេខាផ្លូវការ លើអនុស្សរណៈយោគយល់ រវាងគម្រោង មានជ័យ រ៉េស៊ីដិនស៍ និង BIC Trust អនុញ្ញាតឱ្យវិនិយោគិនបរទេសអាចមានផ្ទះនៅ គម្រោង មានជ័យ រ៉េស៊ីដិនស៍ ជាមួយសេវាកម្ម BIC Trust
Daneth MechMAY 18 2023

ភ្នំពេញ ថ្ងៃទី17 ខែឧសភា ឆ្នាំ2023 ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក បានប្រារព្ធ ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ដៃគូយុទ្ធសាស្រ្ត រវាង  គម្រោង មានជ័យ រ៉េស៊ីដិនស៍ ជាមួយ BIC TRUST CO., LTD., ប្រកបដោយការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់សេវាកម្មបរធនបាលកិច្ច (BIC Trust) ប្រកប​ដោយ វិជ្ជាជីវៈ ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងវិស័យអចលនទ្រព្យ​នៅកម្ពុជា​ ​ពីសំណាក់​វិនិយោគិន​បរទេស។ ជាពិសេសគឺការទាក់ទាញនូវអ្នកវិនិយោគអន្តរជាតិ ក្នុងការកសាងភាពជឿជាក់ លើអចលទ្រព្យក្នុងទីផ្សារកម្ពុជា។

Photo 2023 05 18 16 36 40

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លោក​​បណ្ឌិត Simon David Vancliff តំណាងគម្រោង មានជ័យ រ៉េស៊ីដិនស៍ នៃក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក មានប្រសាសន៍ថា យើងមានសេចក្តីរំភើបរីករាយ ដែលបានសហការជាមួយ BIC Trust ផ្តល់នូវសេវាកម្មបរធនបាលកិច្ចអចលទ្រព្យ ដើម្បីផ្តល់ឲ្យមានភាពងាយស្រួលសម្រាប់​វិនិយោគិន​បរទេសដែលមានបំណងចង់ទិញផ្ទះរបស់ គម្រោង មានជ័យ រ៉េស៊ីដិនស៍

Photo 2023 05 18 16 36 34

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផងដែរ លោកស្រីអគ្គនាយកនៃក្រុមហ៊ុន BIC Trust មានប្រសាសន៍ថា យើងមានសេចក្តីរំភើបរីករាយដែលបានសហការជាមួយ គម្រោង មានជ័យ រ៉េស៊ីដិនស៍ ក្នុងការផ្តល់នូវសេវាកម្មបរធនបាលកិច្ចអចលទ្រព្យ(BIC Trust) ដែលជាវិស័យថ្មីមួយនៅលើទីផ្សារកម្ពុជា ។ លោកស្រីបានបញ្ជាក់ថា BIC Trust ជាក្រុមហ៊ុនធំមួយដែលឈានមុខគេក្នុងចំណោមក្រុមហ៊ុនដែលផ្តល់សេវាកម្មបរធនបាលកិច្ចក្នុងប្រទេសកម្ពុជា។

Photo 2023 05 18 16 36 11

បន្ទាប់ពីពិធីចុះហត្ថលេខារួចរាល់ដៃគូរសហការទាំងពីរបានចុះទស្សនាកិច្ចផ្ទាល់នៅការិយាល័យលក់គម្រោង មានជ័យ រ៉េស៊ីដិនស៍ ដែលនៅជាប់នឹងផ្សារទំនើប អ៊ីអនមានជ័យ (AEON 3) មហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ 60m)។

សម្រាប់ព័ត៌មានបន្ថែមអំពី គម្រោង មានជ័យ រ៉េស៊ីដិនស៍

សូមទំនាក់ទំនង៖ 078 / 089 / 090 72 77 88

Photo 2023 05 18 16 36 44

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia