ភ្នំពេញ៖ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមកនេះ មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យកុមារឯកជនដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ ISO ចំនួន២ ជាវិញ្ញាបនបត្រទទួលស្គាល់ពីគុណភាពស្ដង់ដារលំដាប់ថ្នាក់អន្ដរជាតិ។
ចំពោះវិញ្ញាបនបត្រទី១ គឺជាវិញ្ញាបនបត្រ ISO 9001:2015 ដែលវិញ្ញាបនបត្រមួយនេះបង្ហាញពីការទទួលស្គាល់ជាអន្ដរជាតិ ពីគុណភាពនៃប្រព័ន្ធគ្រប់គ្រងគ្រប់ផ្នែកទាំងអស់របស់មន្ទីរពេទ្យកុមារ Maxicare ដែលរួមបញ្ចូលទាំងបទដ្ឋានក្នុងការកំណត់គោលការណ៍ផ្ដល់នូវសេវាកម្មថែទាំព្យាបាលអ្នកជំងឺ ការគ្រប់គ្រងហានិភ័យ និងការគិតពីអតិថិជនជាចម្បងមុនគេ ដើម្បីផ្ដល់សេវាកម្មប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។ ធានាថាអតិថិជនទទួលបានការបម្រើសេវាកម្មប្រកបដោយផាសុខភាពចាប់តាំងពីអញ្ជើញមកដំបូងរហូតទទួលបានការពិនិត្យនិងព្យាបាលរួចរាល់។
ចំណែកវិញ្ញបនបត្រទី២ គឺជាវិញ្ញបនបត្រ ISO 10004:2018 ដែលជាវិញ្ញាបនបត្រស្តង់ដាបញ្ជាក់ពី គុណភាពនៃការបម្រើសេវាកម្ម ថែទាំនិងព្យាបាលអ្នកជំងឺប្រកបដោយមានគុណភាពខ្ពស់ដែលអតិថិជនអាចទុកចិត្តបាន។
ហើយទម្រាំតែទទួលបាននូវការទទួលស្គាល់ ក៏ដូចជាទទួលនូវវិញ្ញាបនបត្រមួយនេះ ក្រុមការងាររបស់មន្ទីរពេទ្យកុមារ Maxicare គ្រប់ផ្នែកបានឆ្លងកាត់ការបណ្ដុះបណ្ដាលជាច្រើនផងដែរ។ ក្រោយពីឆ្លងកាត់ការបណ្ដុះបណ្ដាលទាំងនោះ ក៏មានការចុះមកធ្វើសវកម្មត្រួតពិនិត្យទៅលើប្រព័ន្ធគុណភាពការងារយ៉ាងយកចិត្តទុកដាក់ ពីសំណាកក្រុមការងារបច្ចេកទេស ISO ផងដែរ។ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យនិងវាយតម្លៃយ៉ាងហ្មត់ចត់់មន្ទីរពេទ្យកុមារ Maxicare ក៏ទទួលបាននូវវិញ្ញាបនបត្រ ISO 10004:2018 និង ISO 9001: 2015 យ៉ាងជោគជ័យគួរជាទីមោទន។
លោកវេជ្ជបណ្ឌិត វ៉ានសុខជា នាយកប្រតិបត្តិមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ បានសង្កត់ធ្ងន់ថា:ក្នុងនាមយើងជាមន្ទីរពេទ្យមួយដែលតំណាងឲ្យកម្ពុជា យើងពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងការទទួលបានវិញ្ញាបនបត្របញ្ជាក់ពីស្ដង់ដារមួយនេះ។ បន្ថែមពីនេះទៀត វិញ្ញាបនបត្រមួយនេះក៏បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យកុមារ Maxicare ក្នុងការយកចិត្តទុកដាក់ផ្ដល់សេវាកម្មពិនិត្យថែមទាំព្យាបាលអតិថិជនប្រកបដោយស្ដង់ដារវិជ្ជាជីវៈនិងការយកចិត្តទុកដាក់ខ្ពស់។ ហើយពួកយើងបើកចិត្តរង់ចាំស្ដាប់មតិយោបល់របស់លោកអ្នក ដើម្បីយកមកស្ថាបនាមន្ទីរពេទ្យរបស់ពួកយើងឲ្យកាន់តែល្អប្រសើរឡើង និងក្លាយជាមន្ទីរពេទ្យដែលដក់ជាប់ក្នុងបេះដូងរបស់ប្រជាជនខ្មែរ ដែលប្រជាជនខ្មែរទូទាំងប្រទេសអាចទុកចិត្តបាន។
គួរជម្រាបផងដែរថា មន្ទីរពេទ្យកុមារ Maxicare ជាមន្ទីរពេទ្យឯកជនឈានមុខគេ នៅក្នុងការផ្ដល់សេវាកម្មពិនិត្យ ព្យាបាលថែទាំកុមារ ដែលមានស្ដង់ដារទទួលស្គាល់ដោយអន្ដរជាតិ។ ក្រុមការងារនៅមន្ទីរពេទ្យកុមារ Maxicare នៅទីនេះ រង់ចាំបម្រើសេវាកម្មជូនអតិថិជនគ្រប់ពេលវេលា ប្រកបដោយការយកចិត្តទុកដាច់ចេញពីបេះដូង។ លោកអ្នកអាចអញ្ជើញមកកាន់មន្ទីរពេទ្យកុមារ Maxicare ដែលមានទីតាំងនៅអគារលេខ៤៩ ផ្លូវ៣៦៨ កែង៩៥ សង្កាត់ បឹងកេងកង៣ ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញឬអាចទំនាក់ទំនងខាងក្រោម
ព័ត៌មានលម្អិត៖
Tik Tok: https://www.tiktok.com/@maxicarehospital1
ទំនាក់ទំនងមកកាន់មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ:
ព័ត៌មានទូទៅ៖ 092 590 555 / 093 590 555
ព័ត៌មានអំពីវេជ្ជបណ្ឌិត៖ 085 590 555 / 069 590 555
ព័ត៌មានអំពីថ្នាំបង្ការ៖ 092 299 555 / 093 294 555
Email: maxicarechildrenhospital@gmail.com
អាសយដ្ឋាន៖ អគារលេខ៤៩ ផ្លូវ៣៦៨ កែង៩៥ សង្កាត់ បឹងកេងកង៣ ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញ។