ក្មេងប្រុសម្នាក់នេះមានឈ្មោះថា Max Alexander កើតក្នុងឆ្នាំ ២០១៦ នៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ដោយមានឪពុកជាជនជាតិកាណាដា និងម្តាយជនជាតិអាមេរិក។
បច្ចុប្បន្ន Max មានអាយុ៨ឆ្នាំ គាត់បានបញ្ចប់ការសិក្សាពី Little Dolphins by the Sea ដែលជាសាលាមត្តេយ្យសិក្សាផ្អែកលើសិល្បៈក្នុងឆ្នាំ ២០២១។ ក្នុងអំឡុងពេលសិក្សាថ្នាក់មត្តេយ្យ គាត់ត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងពីសំណាក់ស្នាដៃរបស់ Vincent Van Gogh, Yayoi Kusama, Frida Kahlo និង Alexander Calder ។ Max បានប្រាប់ទៅគ្រួសាររបស់គាត់ថាគាត់ចង់ផលិតសម្លៀកបំពាក់តាំងពីគាត់អាយុ៤ឆ្នាំ។
ដោយមានការលើកទឹកចិត្តពីម្តាយរបស់គាត់ ដែលជាសិល្បករម្នាក់ផងដែរ Max បានចាប់ផ្តើមរចនា រៀបចំ និងដេរ ស្នាដៃរបស់គាត់គឺ Couture ដែលគាត់បានដេររ៉ូបប្រមាណជាង១០០រ៉ូបសម្រាប់ការដើរម៉ូតក្នុងកម្មពីធី Runways មិនតែប៉ុណ្ណោះគាត់ក៏បានរៀបចំដេររ៉ូបអោយតារាល្បីដូចជា Sharon Stone និង Debra Messing សម្រាប់ដើរម៉ូតក្នុងកម្មពិធីនោះផងដែរ។
យោងតាមការដកស្រង់ពីគេហទំព័រ People បានឲ្យដឹងថាតាមរយៈទេពកោសល្យដ៏ប៉ិនប្រសប់នេះ Max Alexsander ក៏បានឈ្នះពានអ្នកច្នៃម៉ូតវ័យក្មេងប្រចាំពិភពលោក Guinness World Record for youngest runway fashion designerផងដែរ។
ការច្នៃម៉ូតរបស់ Max ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សជុំវិញពិភពលោកពួកគេក៏បានកោតសរសើរអំពីទេពកោសល្យនិងភាពច្នៃប្រឌិតពីវ័យក្មេងក៏ដូចជាភាពហ្មត់ចត់របស់ Max ផងដែរ។
គួរបញ្ជាក់ផងដែរថា Max Alexander ក៏មានម៉ាក់យីហោសម្លៀកបំពាក់ផ្ទាល់ខ្លួនផងដែរដែលមានឈ្មោះថា Max Alexander Couture to the Max ។ សម្រាប់រ៉ូបដែលគាត់ដាក់លក់មានតម្លៃជាង១២០០$ ទៅ ១៤០០$ ។
សាច់រឿងរបស់ Max សបញ្ជាក់ថាទេពកោសលគឺជាស្ពានសម្រាប់យើងដើម្បីឆ្លងកាត់ទៅរកក្តីស្រមៃហើយការលើកទឹកចិត្តនិងការគាំទ្រជាស្បៀងក្នុងការនាំយើងទៅបំពេញគោលដៅរបស់យើង៕
អត្ថបទ៖ លីណា