ឱរា-AURA ភោជនីយដ្ឋានលើដំបូលដំបូងគេដែលមានរុក្ខជាតិបៃតងព័ទ្ធជុំវិញ កណ្តាលក្រុងភ្នំពេញ បានគម្រប់ខួប១ឆ្នាំរបស់ខ្លួន បន្ទាប់ពីបើកដំណើរការជាផ្លូវការនិងបានទទួលបម្រើអតិថិជនយ៉ាងល្អឥតខ្ចោះពេញ១ឆ្នាំ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ។
ទន្ទឹមគ្នាជាមួយនឹងខួបគម្រប់ហាង១ឆ្នាំនេះដែរ នៅក្នុងឱកាសឆ្លងឆ្នាំថ្មីឆ្នាំសកល២០២៥ ឱរា- AURA កំពុងត្រៀមខ្លួនយ៉ាងពិសេសសម្រាប់ភ្ញៀវក្នុងឱកាសឆ្លងឆ្នាំថ្មី ២០២៤ ឈានចូល ឆ្នាំ២០២៥។
ជាកូនកាត់ Skybar សម្បូរទៅដោយប្លង់ថតរូបកាលីបៗស្អាតៗ ឱរា- AURA ត្រូវបានបង្កើតឡើងដោយកូនខ្មែរដែលមានទីតាំងនៅសង្កាត់ទន្លេបាសាក់ ជាគោលដៅកម្សាន្តបែបសម្រាក រីករាយជាមួយនឹងការទទួលទានអាហារពេលល្ងាចដ៏សាមញ្ញនិងមានប្រណីតភាព។
ឱរា-AURA គឺជាកន្លែងដ៏ល្អបំផុតសម្រាប់ការជួបជុំក្នុងឱកាសឆ្លងឆ្នាំ ជាមួយគ្រួសារ គូស្នេហ៍និងមិត្តភក្តិ ដែលមិនគួររំលងសម្រាប់រាត្រីឆ្លងឆ្នាំសកលនេះ ដោយហាងនឹងចាប់បើករៀងរាល់ថ្ងៃពីម៉ោង៥ល្ងាច ដល់ពាក់កណ្តាលអធ្រាត្រ។
នៅឱរា-AURA មិនត្រឹមតែផ្តោតលើបរិយាកាសប៉ុណ្ណោះទេ ប៉ុន្តែក៏មានអាហារឆ្ងាញ់ៗនិងស្រាក្រឡុក ដែលមានតម្លៃសមរម្យ បញ្ចេញថ្វីដៃដោយចុងភៅជំនាញៗលើមុខម្ហូបគ្រប់ជាតិសាសន៍ ប្រកបដោយភាពច្នៃប្រឌិត និងការប្រើគ្រឿងផ្សំជាផលិតផលក្នុងស្រុក ដើម្បីលើកទឹកចិត្តដល់កសិករខ្មែរផងដែរ។
មានបុគ្គលិកដែលឆ្លងកាត់ការបណ្តុះបណ្តាល ឱ្យមានសេវាកម្មរួសរាយរាក់ទាក់ ក្នុងនោះបរិយាកាសពេលរាត្រី នៅឱរាតែងតែអមដោយតន្ត្រីបន្តផ្ទាល់គ្រប់ប្រភេទ ដែលភ្ញៀវអាចរីករាយនឹងអាហារ សកម្មភាពកម្សាន្ត ជាមួយសំណព្វចិត្តគ្រប់គ្នា ឬអាចធ្វើការប្រារព្ធកម្មវិធីពិសេសៗ ក្នុងបរិយាកាសដ៏ស្រស់បៃតងបែបទំនើបមួយនេះដែលមាននៅឱរា។
ដូច្នេះសម្រាប់ព័ត៌មានលម្អិត ដើម្បីការសាកសួរឬកក់ទុក លោកអ្នកអាចទំនាក់ទំនងទៅលេខទូរស័ព្ទ +855 98 663 389 ឬពិនិត្យមើលម៉ឺនុយម្ហូប aura-phnompenh.weeblysite.com ឬក៏អញ្ចើញទៅកាន់ហាងដោយផ្ទាល់ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 11B ផ្លូវ 29 ផ្លូវ 308 ភ្នំពេញ Book now : 098/092 66 33 89៕
Location Map : https://maps.app.goo.gl/EKQTkGD1U6C8kF5x8?g_st=it
Telegram : https://t.me/aurasmart Channel : https://t.me/auraphnompenh